អេស្ប៉ាញ៖ ការប្រកួតបាល់ទាត់ពានរង្វាន់ទ្វីបអឺរ៉ុប UEFA Champions League វគ្គ៨ក្រុមចុងក្រោយ ជើងទី២ បានបញ្ចប់ទៅកាលពីយប់មិញ ដោយក្រុមម្ចាស់ផ្ទះ Barcelona បានត្រឹមស្មើក្រុមភ្ញៀវ Juventus ក្នុងលទ្ធផល ០-០ និងសរុបលទ្ធផលទាំង២ជើង Juventus ឈ្នះ ៣-០ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត ស្របពេលដែល Barcelona បរាជ័យធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយនេះ។

លទ្ធផលបរាជ័យនេះ បានធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រក្លិបអ្នកមានបុណ្យ Barcelona មានការសោកស្តាយជាខ្លាំង ដោយសារក្រុមរបស់ខ្លួនមិនអាចធ្វើអ្វីដៃគូប្រកួតបាន។

ដោយឡែក ចំពោះកីឡាកររបស់ក្លិប Barcelona វិញ ក៏មិនខុសពីអ្នកគាំទ្រដែរ ពោលគឺពួកគេម្នាក់ៗ សុទ្ធតែបានសម្តែងនូវអារម្មណ៍សោកស្តាយរៀងៗខ្លួន បើទោះជាបានខំប្រឹងព្យាយាមប្រកួតយ៉ាងណាក៏ដោយ។

ក្នុងនោះគេសង្កេតឃើញ សកម្មភាពរបស់ខ្សែប្រយុទ្ធកំពូល Lionel Messi ធ្វើការច្រើនជាងគេ ទាំងការស៊ុត ទាំងការចែកបាល់ទៅមិត្តរួមក្រុម តែមិនមានសំណាងស៊ុតបញ្ចូលទី មិនតែប៉ុណ្ណោះថែមទាំងដួល របួសស្នាមមុខទៀតផង។ ចំនែកឯ ខ្សែប្រយុទ្ធមុតស្រួច Luis Suarez និងកីឡាករផ្សេងៗទៀត វិញ បានត្រឹមដើរអស់សង្ឃឹមពេលការប្រកួតបញ្ចប់ជាផ្លូវការ ស្របពេលដែល Neymar សម្រក់ទឹកភ្នែកក្រោយបញ្ចប់ការប្រកួត៕

ខាងក្រោមនេះ ជារូបភាពដែលបង្ហាញពីការសោកស្តាយរបស់កីឡាករ Barcelona ក្រោយធ្លាក់ចេញពីពានរង្វាន់ UEFA Champions League៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]