កូរ៉េខាងត្បូង៖ ថ្មីៗនេះ រូបថតរបស់នារីម្នាក់ ដែលជាជាងថតរូប មានឈ្មោះថា Kim Chung Ah កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម ដោយសារតែ នាងមានមុខមាត់ដូចគ្នាយ៉ាងខ្លាំង ទៅនឹងតារាចម្រៀងទោលស្រីល្បីឈ្មោះ ប្រចាំផលិតកម្ម Leon Entertainment នោះគឺ កញ្ញា IU

រូបខាងឆ្វេងគឺ Kim Chung Ah រូបខាងស្តាំ គឺ IU

ជាការពិតណាស់ មិនថាតែ ភ្នែក ច្រមុះ មាត់ និង ទម្រង់មុខនោះទេ គឺអាចនិយាយបានថា ដូចគ្នា ស្ទើរតែច្រឡំស្មានតែមនុស្សតែមួយថែមទៀតផង។ លើសពីនេះ បើយោងតាមការបង្ហោះរូបភាព របស់នាង Kim Chung Ah នៅលើគណនីអ៊ីនស្តាក្រាមផ្ទាល់ខ្លួនរបស់នាង បានធ្វើឲ្យអ្នកនិយមលេងបណ្តាញសង្គមជាច្រើន មានការច្រឡំ ដោយមិនប្រាកដថាម្នាក់ណាគឺជា កញ្ញា IU និងម្នាក់ណាគឺជា កញ្ញា Kim Chung Ah នោះទេ៕

ដូចនេះ កុំឲ្យខាតពេលយូរចង់ដឹងថា ដូចគ្នាប៉ុណ្ណាទស្សនារូបភាពខាងក្រោម៖ 

Kim Chung Ah

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]