អាមេរិក៖ ការប្រកួតវាយកូនបាល់មួយ ស្ថិតក្នុងទីលាន Sarasota Open ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក ត្រូវបានរំខានដោយសម្លេងរួមរ័ករបស់ស្ត្រីម្នាក់ អំឡុងពេលការប្រកួត ។

យោងតាមប្រភពបានឲ្យដឹងថា កីឡាករ Frances Tiafoe ដែលត្រៀមនឹងបន្ដការប្រកួត ក្រោយរូបគេត្រូវកីឡាករ Mitchell Krueger វាយឈ្នះនៅជុំដំបូងហើយនោះ ស្រាប់តែបានលឺសំលេងចេញពីកន្លែងទស្សនា ហើយភ្លាមៗនោះរូបគេក៏មានការងឿងឆ្ងល់តែម្តង។  

កីឡាករវ័យ១៩ឆ្នាំរូបនេះ បានសម្លឹងមើលទៅលើកន្លែងបន្លឺសម្លេងហើយញញឹមទាំងភាពស្រពិចស្រពិល ថាតើរូបគេពិតជាលឺសម្លេងបែបនេះមែនទេ ខណៈដែលអ្នកចូលរួមទស្សនាការប្រកួតវិញ បាននាំគ្នាផ្ទុះសំណើចពេញទីលាន។ 

ស្របពេលនោះដែរ កីឡាករ Mitchell Krueger វិញ ក៏ដើរសំដៅទៅរកធុងដែលដាក់គ្រាប់បាល់ រួចក៏យកវាទៅវាយចំកន្លែងដែលលឺសម្លេងនោះតែម្តង។ 

ក្រោយមកទៀត បន្ទាប់ពីស្ងប់ស្ងាត់បន្តិច ការប្រកួតក៏បន្ដទៅជាធម្មតា តែទោះជាយ៉ាងណាក៏ដោយ ចុងក្រោយ សម្លេងរូមរ័ក្សនោះនៅតែបន្ដលឺដដែល ដោយទ្រាំពុំបាន កីឡាករ Frances Tiafoe ក៏បានស្រែកថា «វាមិនល្អនោះទេ»

ជាចុងក្រោយ កីឡាករ Frances Tiafoe បានទទលជ័យជន្នះលើកីឡាករ Mitchell Krueger ក្នុងលទ្ធផល ៦-៣ , ៦-២ ៕  

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]