ជប៉ុន៖ ខ្សែប្រយុទ្ធវ័យក្មេង ចាន់ វឌ្ឍនាកា បានបង្ហាញអារម្មណ៍របស់ខ្លួននៅលើបណ្តាញសង្គម ក្រោយពីអវត្តមាន និងមិនបានចូលលេងនៃពានរង្វាន់លីក របស់ប្រទេសជប៉ុន អស់ជាច្រើនសប្តាហ៍ ចាប់តាំងពីកីឡាកររូបនេះផ្ទេរមកកាន់ក្លិប Fujieda MYFC។

នៅក្នុងគណនីហ្វេសប៊ុករបស់ ចាន់ វឌ្ឍនាកា បានបង្ហាញពីអារម្មណ៍របស់ខ្លួនយ៉ាងដូច្នេះថា «ខ្ញុំក៏នឹកអ្នកដែរ តើអោយខ្ញុំធ្វើយ៉ាងម៉េច ខ្ញុំក៏មិនចង់ឈរមើលអ្នកចាញ់ដែរ ហើយខ្ញុំក៏មិនចង់បាត់បង់ការលេងបាល់ដូចពីមុនដែរ មានតែពេលវេលាជាអ្នកកំណត់»

យោងតាមសារទាំងនេះ ហាក់បីដូចជា ចាន់ វឌ្ឍនកា កំពុងតែរង់ចាំពេលវេលាមកដល់ ដើម្បីបានបង្ហាញសមត្ថភាពនៅលើទីលានឲ្យក្រុម Fujieda MYFC ស្របពេលដែលទម្រង់លេងរបស់ក្លិបបច្ចុប្បន្ននេះ កំពុងតែធ្លាក់ចុះ និងចាញ់ជាប់ៗគ្នា។

គួររំលឹកផងដែរថា ចាន់ វឌ្ឍនាកា បានត្រឹមចូលលេងឲ្យក្លិប Fujieda មួយលើកតែប៉ុណ្ណោះ ដែលជាការប្រកួតនៃពានរង្វាន់ Emperor Cup ប៉ុន្តែចំពោះការប្រកួតក្នុងលីកវិញ ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិកម្ពុជារូបនេះ នៅមិនទាន់មានឱកាសនៅឡើយទេ។

គួរឲ្យដឹងថា បច្ចុប្បន្ននេះ ក្លិប Fujieda បានកំពុងហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមការប្រកួតខាងមុខ ក្នុងនោះ ចាន់ វឌ្ឍនាកា ក៏បានចូលរួមហ្វឹកហាត់ដូចសព្វដងផងដែរ៕

ដូច្នេះចាំមើលថា ការប្រកួតបន្ទាប់ តើ ចាន់ វឌ្ឍនាកា នឹងមានឱកាសបានចូលលេងដែរឬទេ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]