ប្រិយមិត្តបានដឹងហើយថា ពេលកំពុងធ្វើការ អ្នកអាចនឹងមានកើតនូវការធុញថប់ និង ស្ត្រេស ដែលបណ្តាលឲ្យយើងគ្មានកម្លាំង និងទឹកចិត្តធ្វើការបន្តទៀត ហើយពេលនោះច្បាស់ជាមានបញ្ហាកើតឡើងមិនខាន។ នៅពេលនេះ យើងសូមបង្ហាញពីវិធីសាស្ត្រ ៥ ចំនុច ដែលអាចឲ្យប្រិយមិត្តកាត់បន្ថយស្រ្តេសបាន។

ចំពោះការអង្គុយនៅលើកៅអីរហូត មិនមែនជារឿងល្អនោះទេ ប៉ុន្តែប្រិយមិត្តក៏ពិបាកក្នុងការ ងើបដើរហាត់ប្រាណ រលាស់ដៃរលាស់ជើងក្នុងពេលធ្វើការដែរ។ ឥឡូវ យើងសូមណែនាំជូននូវ វិធីហាត់ប្រាណកាត់បន្ថយស្រ្តេស ពេលកំពុងធ្វើការ ដែលប្រិយមិត្តអាច ធ្វើនៅលើកៅអីធ្វើការ ដោយពុំចាំបាច់ងើបក៏បាន ឬបើងើបកាន់តែប្រសើរ។

១. យ៉ាងតិច ១៥នាទី ត្រូវងើបដើរម្តង ( ប្រសិនបើអាច)។

២. ចាប់ផ្តើមហាត់ប្រាណលើកៅអីធ្វើការដោយ អង្គុយឲ្យត្រង់ខ្លួន រួចយកដៃទាំងពីរដាក់លើក្បាលជង្គង់ និងទំលាក់មុខចុះក្រោម ( 5 seconds) ទើបងើបមុខសន្សឹមៗមើលទៅពិដានវិញ។

៣. យកដៃទាំងពីរដាក់លើក្បាលជង្គង់ និងទំលាក់មុខចុះក្រោម រួចធ្វើចលនា លើកស្មាចុះឡើងៗ ( 5 seconds)។

៤. ដាក់ដៃទាំងពីរ ផ្គុំនៅត្រង់ក្បាលពោះ ហើយចាប់ផ្តើមរំកិលដៃបន្តិចម្តងៗមកដល់ចង្កេះ ទើបសង្កត់ដៃលើចង្កេះ ដោយសំយ៉ុងម្រាមដៃចុះក្រោម ( 5 seconds)។

៥. ចាប់ផ្តើមធ្វើចលនាកញ្ចឹងក ដោយងាកមុខរបស់អ្នកទៅខាងស្តាំ ( 5 seconds) រួចងាកមកឆ្វេងវិញ ( 5 seconds) ។ ធ្វើបែបនេះ អ្នកច្បាស់ជាមានអារម្មណ៍ថា ចុកសាច់ដុំស្មាបន្តិច ប៉ុន្តែបន្ទាប់ពីចុកក្នុងពេលធ្វើហើយ អ្នកនឹងមានអារម្មណ៍ល្អ ក្នុងការធ្វើការជាបន្តមិនខាន។

សូមប្រិយមិត្តសាកទៅមើល!

SKT

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]