ព្រះសីហនុ៖ កំពូលតារាចម្រៀងស្រី ដែលកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់មហាជននៅទូទាំងប្រទេសតាមរយៈបទ «រាំអ៊ីចេះ» ដែលជាបទរាំលេងកម្សាន្ត នៅក្នុងឱកាសអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរយើង កញ្ញា ឱក សុគន្ធកញ្ញា ឆ្លៀតពេលទំនេរពីការងារក្នុងវិស័យសិល្បៈ ក៏បានធ្វើដំណើរកម្សាន្តយ៉ាងសប្បាយរីករាយ នៅលើឆ្នេរសមុទ្រដ៏ស្រស់ស្អាតដាច់គេ នៅលើទឹកដីកោះរ៉ុងសន្លឹមរបស់យើង។

ស្របជាមួយខ្យល់អាកាសដ៏បរិសុទ្ធ ព្រមជាមួយនឹងទេសភាពដ៏ត្រជាក់ចិត្តកញ្ញា ឱក សុគន្ធកញ្ញា ក៏បានប្រាប់ថា ទីនេះគឺជាកន្លែងដែលខ្លួនប្រាថ្នា។ 

រូបថតស្អាតៗជាច្រើនប៉ុស្តិ៍ ត្រូវបានផុសចូលទៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ព្រមទាំងសរសេរថា៖

«ស្ងប់ស្ងាត់ ស្រស់ស្អាត បរិយាកាសធម្មជាតិ បរិស្ថានស្អាត សេវាល្អ ជាកន្លែងដែលអូនប្រាថ្នា...ដំណើរកម្សាន្តនៅកោះរ៉ុងសន្លឹម...!»

ទន្ទឹមនឹងនេះនៅក្នុងហ្វេសប៊ុករបស់តារាចម្រៀង លោក ឆន សុវណ្ណរាជ វិញក៏បានផុសរូបក្នុងដំណើរកម្សាន្តទៅកោះរ៉ុងសន្លឹមដូចគ្នាដែរ ដោយប្រាប់ថា៖

«កោះរ៉ុងសន្លឹម ចង់ប្រាប់ថាស្អាតខ្លាំងណាស់»។ 

អីយ៉ា ដំណើរកម្សាន្តលើកនេះពិតជារ៉ូមែនទិកមែន ទោះបីជាមិនបានថតរូបជាមួយគ្នា ក៏អ្នកគាំទ្រនាំគ្នាលួចពេញចិត្តពេញថ្លើម ជាមួយនឹងតារាទាំងពីរដួងនេះថា តែងទៅដើរលេងកម្សាន្តជាមួយគ្នាមិនសូវដាច់នោះទេ ធ្វើឱ្យពួកគេលួចសប្បាយចិត្តនឹងមានដំណឹងល្អឆាប់ៗពីកញ្ញា ឱក សុគន្ធកញ្ញា និងលោក ឆន សុវណ្ណរាជ មិនខាន៕

តោះទស្សនាកម្រងរូបភាពស្អាត ដូចខាងក្រោមនេះ៖

កញ្ញា ឱក សុគន្ធកញ្ញា
លោក ឆន សុវណ្ណរាជ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ