អឺរ៉ុប៖ ក្រុម Barcelona បានត្រឹមស្មើក្រុម Juventus ដោយលទ្ធផល ០-០ (សរុបទាំង២ជើង ០-៣) ក្នុងវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ UEFA Champion League ខណៈ ក្រុមបារាំង AS Monaco បានយកឈ្នះក្រុម Borussia Dortmund ដោយលទ្ធផល ៣-១ (សរុបទាំង២ជើង ៦-៣) ។

ការប្រកួតរវាងក្រុម Barcelona ទល់នឹងក្រុម Juventus  គឺគ្មានគ្រាប់បាល់បានកើតឡើងនោះទេ ដោយរក្សាត្រឹមលទ្ធផល ០-០ រហូតដល់ចប់ការប្រកួត។ ក្រុម Barcelona ព្យាយាមវាយសម្រុកយ៉ាងខ្លាំង ប៉ុន្តែមិនមានសំណាងក្នុងការរកគ្រាប់បាល់បាន ធើ្វឲ្យចប់ការប្រកួត ក្រុមសេះបង្គង់ Juventus ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងលទ្ធផលទាំង២ ជើងសរុប ៣-០ ៕ 

ចំណែកក្រុមឡើងជើង Monaco លេងបានល្អមែនទែន ដោយអាចយកឈ្នះក្រុម Borussia Dortmund ក្នុងលទ្ធផល ៣-១ ដោយគ្រាប់បាល់ទីមួយស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe នៅនាទីទី៣ និងគ្រាប់ទីពីរ រកបានដោយខ្សែប្រយុទ្ធ Radamel Falcao នៅនាទីទី១៧។ ចូលដល់តង់ទីពីរក្រុមភ្ញៀវអាចរកបានមួយគ្រាប់វិញដោយកីឡាករ Marco Reus នៅនាទីទី៤៨។ ជិតចប់ការប្រកួត ពោលគឺក្នុងនាទី៨១ ក្រុមម្ចាស់ផ្ទះ Monaco អាចធើ្វបានមួយគ្រាប់ទៀតដោយកីឡាករ Germain។ ចប់ការប្រកួត Monaco ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងលទ្ធផលសរុបទាំង២ជើង ៦-៣ ។ 

ទស្សនាវីដេអូ Highlight នៃការប្រកួត៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]