អត្ថបទនេះ ល្អបំផុតសម្រាប់បុរសៗ ដែលមានបំណងប្រាថ្នាចង់បានបុត្រាបុត្រី ពីព្រោះបើចំនួនមេជីវិតឈ្មោល ក្នុងទឹកកាមតិច ឬមិនគ្រប់គ្រាន់ អ្នកប្រហែលជាមិនអាចក្លាយជាឪពុកគេបានដោយងាយឡើយ។

ចង់ដឹងថាមានអាហារបែបណាខ្លះ ដែលអាចបង្កើនមេជីវិតឈ្មោល និងបរិមាណទឹកកាម បានដោយធម្មជាតិ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ ៖

១. ស៊ុត

ស៊ុត គឺជាជម្រើស ដ៏ល្អបំផុតសម្រាប់អ្នកដែលចង់បង្កើនមេជីវិតឈ្មោល ជាពិសេស អាចបង្កើនល្បឿនរបស់វាថែមទៀតផង។ ស៊ុតសំបូរ វីតាមីន E និងពោរពេញទៅដោយប្រូតេអ៊ីន ហេតុនេះ វាអាចការពារកោសិកាមេជីវិត មិនឲ្យថយចុះបានដោយធម្មជាតិ។ ជាងនេះទៅទៀត សារធាតុចិញ្ចឹមរបស់ស៊ុតអាច ផលិតទឹកកាមដែលខ្លាំង និងល្អ សម្រាប់ការបង្កកំណើត។ 

២. ចេក

ផ្លែចេក ពោរពេញទៅដោយវីតាមីន A វីតាមីន B1 និងវីតាមីន C ដែលអាចជួយរាងកាយបុរស ឲ្យផលិតបាននូវ ទឹកកាមដែលមានសុខភាពល្អ និងមានបរិមាណច្រើនបាន យ៉ាងមានប្រសិទ្ធភាព។ ផ្លែឈើ ប្រចាំតំបន់ត្រូពិចនេះ ក៏មានផ្ទុកអង់ហ្ស៊ីមកម្រមួយឈ្មោះ Bromelain ដែលជាអង់ហ្ស៊ីម ប្រឆាំងនឹងភាពរលាក ព្រមទាំងបង្កើនចំនួន និងល្បឿនរបស់មេជីវិតបានថែមទៀត។

៣. សូកូឡាខ្មៅ

សូកូឡា ប្រសិនបើទទួលទានជាមួយស្រាសំប៉ាញ នៅថ្ងៃក្រេបទឹកឃ្មុំ គឺជាជម្រើសដ៏ល្អមួយ។ អ្នកប្រហែលជា មិនដឹងទេថា សូកូឡាខ្មៅ ក៏អាចបង្កើនបរិមាណ និងចំនួន មេជីវិតឈ្មោលបានដែរ ដោយសារតែ វាមានផ្ទុកអាស៊ីតអាមីណូ ឈ្មោះ L-Arginine HCL (ព្រមទាំងត្រូវបានគេជឿថា វាជាសារធាតុជួយឲ្យឆាប់ដល់កំពូលទៀតផង)។ 

៤. ប្រូកូលី

បន្លែពណ៌បៃតងមួយនេះ ផ្ទុកទៅដោយអាស៊ីតហ្វូលិកយ៉ាងច្រើនលើសលុប។ អាស៊ីតហ្វូលិក ឬត្រូវបានគេស្គាល់ថាជា វីតាមីន B9 អាចជួយឲ្យស្រ្តី ងាយនឹងឆាប់មានគក៌ ព្រមទាំងអាចជួយបង្កើនគុណភាព និងបរិមាណមេជីវិតបានដោយធម្មជាតិ។ ការសិក្សាមួយបានបង្ហាញថា បុរសដែលទទួលទានប្រកូលី ជារៀងរាល់ថ្ងៃ អាចបង្កើនមេជីវិតបានរហូតដល់ ៧០% បន្ថែម។

៥. ទទឹម

ផ្លែទទឹម ក៏អាចបង្កើនអនុភាព និងចំនួនមេជីវិតឈ្មោលបានដែរ ជាពិសេស គឺបង្កើនគុណភាពទឹកកាមតែម្តង។ ទទឹម សំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងរ៉ាឌីកាល់សេរី ក្នុងចរន្តឈាមបាន។ ជាក់ស្តែង ទឹកទទឹម ត្រូវបានគេជឿថា អាចជួយដល់ការបង្កកំណើតបានយ៉ាងប្រសើរ ជាយូរមកហើយ។

៦. ខ្ទឹមស

ខ្ទឹមស ជាគ្រឿងទេស ដែលត្រូវបានគេដឹងថា អាចជួយប្រព័ន្ធភាពស៊ាំរបស់មនុស្សបានយ៉ាងខ្លាំងក្លា។ ខ្ទឹមស ក៏មានផ្ទុកវីតាមីន B6 និងសារធាតុ Selenium ដែលទាំង ២ នេះដើរតួជាអ្នកផលិតទឹកកាម បានយ៉ាងមានសុខភាពល្អ។ ជាពិសេសវាអាចជួយឲ្យលំហូរឈាម មានភាពល្អប្រសើរជាងមុន ត្រង់បរិវេណពងស្វាសថែមទៀតផង។ 

៧. អាហារសំបូរជាតិស័ង្កសី

អាហារសំបូរជាតិស័ង្កសី មានដូចជា ពោត សាច់ក្រហម សណ្តែក -ល-។ ស័ង្កសី ដើរតួនាទីសំខាន់ណាស់ ដោយវាអាចជួយពងស្វាស ឲ្យផលិតទឹកកាមដែលខ្លាំង និងសុខភាពល្អបានដោយធម្មជាតិ។ អ្នកអាចទទួលទានអាហារដែលមានជាតិស័ង្កសី ត្រឹម ១៥ មីលីក្រាមក្នុងមួយថ្ងៃ គឺគ្រប់គ្រាន់ហើយ។

៨. អាហារផ្សេងៗទៀត

• ការ៉ុត ៖ សំបូរវីតាមីន A ជួយដល់ការផលិត និងបង្កើនល្បឿនមេជីវិត

• ត្រីធូណា ៖ មានផ្ទុកសារធាតុ Selenium

• គ្រាប់ធញ្ញជាតិ ៖ មានផ្ទុកវីតាមីន E

• ប៉េងប៉ោះ ៖ ជាប្រភពនៃសារធាតុ លីកូពីន

• ផ្លែក្រូច ៖ សំបូរវីតាមីន C

• គ្រាប់ល្ពៅ ៖ មានផ្ទុកសារធាតុ phytosterol ដែលជួយដល់ការផលិតអរម៉ូនបុរស

• យិនស៊ិន ៖ ឱសថដែលមានប្រសិទ្ធភាពក្នុងការបង្កើនទឹកកាមបរិមាណ និងចំនួនមេជីវិតឈ្មោល

• ផ្លែប័រ ៖ មានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ អាចបង្កើនបរិមាណទឹកកាម និងចំនួនមេជីវិតឈ្មោល៕

ប្រភព៖ New Health Advisor

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]