បាត់ដំបង ៖ ស្រ្ដីនិងបុរសជាសហាយ ដែលប្ដីតាមទាន់ កំពុងនាំគ្នាចូលដេកនៅក្នុង បន្ទប់ផ្ទះសំណាក់ ហើយប្ដឹងសមត្ថកិច្ចឱ្យចាប់ ខ្លួនកសាងសំណុំរឿង បញ្ជូនទៅ តុលាការ ដោយចោទប្រកាន់ពីបទលួចមានសហាយ ស្មន់ យោងទៅតាមច្បាប់ឯកព័ន្ធភាពនោះ ឥឡូវត្រូវបានចៅក្រមស៊ើបអង្កេតសម្រេច ធ្វើការដោះលែងវិញហើយ តែដាក់ឱ្យស្ថិត នៅក្នុងការស៊ើបអង្កេតជាបន្ដទៀត ។

ពាក់ព័ន្ធទៅនឹងការដោះលែងស្ដ្រីជាប្រពន្ធ ដែលលួចមានសហាយស្មន់ ហើយប្ដីតាម ទាន់ខាងលើនេះ ត្រូវបានលោកគឹម ម៉េង ចៅក្រមស៊ើបសួរ នៃសាលាដំបូង ខេត្ដបាត់ ដំបង ធ្វើការអះអាងប្រាប់ដើមអម្ពិលតាមទូរ ស័ព្ទនៅព្រឹកថ្ងៃទី៣ ខែតុលា ថា រូបលោក ពិតជាបានដោះលែងបុរសស្ដ្រីខាងលើប្រាកដ មែន ដោយយោង តាមមាត្រា១១ នៃច្បាប់ ឯកព័ន្ធភាព គឺអ្នកទាំងពីរអត់មានទោស ទណ្ឌសម្រាប់ដាក់បន្ទុកនោះទេ ព្រោះស្ដ្រីជា ប្រពន្ធនិងបុរសជាប្ដី ហើយជាដើមបណ្ដឹង នោះ រស់នៅជាមួយគ្នាមិនមានចុះសំបុត្រ អាពាហ៍ពិពាហ៍នោះឡើយ  ។ ចំណែកបុរសដែល សង្ស័យថា ជាសហាយស្មន់ក៏មិនមានច្បាប់ ណាដាក់ទោសទណ្ឌនោះដែរ ដោយសារតែ រូបគេ មិនមានដើមបណ្ដឹងនិយាយរួម មិនមាន ប្រពន្ធស្របច្បាប់ ហើយបើដាក់ ទោសបាន លុះណាមានស្ដ្រីជាប្រពន្ធដែលរៀបការមាន ចុះសំបុត្រ អាពាហ៍ពិពាហ៍ត្រឹមត្រូវជាអ្នក ដាក់ពាក្យបណ្ដឹងបន្ថែម ។ ប៉ុន្ដែលោកចៅ ក្រមបានអះអាងថា លោកសម្រេចដោះលែង មែនតែបន្ដធ្វើការស៊ើបអង្កេតជាបន្ដទៀត។

សូមបញ្ជាក់ថា កាលពីវេលាម៉ោងជាង១ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១២ កន្លងទៅនេះ ស្ថិតនៅក្នុងផ្ទះសំណាក់ឡាយ អៀង មានទី តាំងនៅក្នុងភូមិ ឃុំព្រែកព្រះស្ដេច ក្រុងបាត់ ដំបង ខេត្ដបាត់ដំបងមានករណីប្ដីតាមទាន់ ប្រពន្ធកំពុងនៅជាមួយប្រុស ដែលសង្ស័យ ថា ជាសហាយ ហើយប្ដឹងសមត្ថកិច្ចឱ្យឃាត់ ខ្លួន។

ស្ដ្រីដែលមានប្ដីនិងមានកូនប្រុសរហូត ដល់ទៅពីរនាក់ បែរជាមានចិត្ដមិនទៀងត្រង់ ផិតក្បត់ជាមួយប្ដីលបលួចទៅមានប្រុស សហាយខាងលើនេះ ត្រូវបានគេ ស្គាល់ឈ្មោះ ធិតា អាយុ២៨ឆ្នាំ មានមុខរបរជាអ្នកលក់ ខោអាវជជុះ មានទីលំនៅភូមិអូរតាគាំ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។ ដោយ ឡែកបុរសវ័យ ក្មេងដែលជាសហាយស្មន់ ត្រូវបានគេស្គាល់ឈ្មោះចាន់ណា ហៅពៅ អាយុ២០ឆ្នាំ មានមុខរបរជាអ្នកយាមកង់ នៅផ្សារបឹងឈូក និងមានស្រុកកំណើតនៅ ខេត្ដស្វាយរៀង បច្ចុប្បន្នមកស្នាក់នៅជាមួយ បងនៅភូមិវត្ដគ សង្កាត់វត្ដគ ក្រុងបាត់ដំបង ។ ចំណែកបុរសជាប្ដី ដែលតាមទាន់ប្រពន្ធរបស់ ខ្លួន កំពុងផិតក្បត់ជាមួយ ប្រុសក្មេង នៅក្នុង ផ្ទះសំណាក់ខាងលើនេះ មានឈ្មោះ សុធា អាយុ៣០ឆ្នាំ មានមុខ របរជាទាហាន ។

ពាក់ព័ន្ធទៅនឹងអំពើផិតក្បត់ខាងលើនេះ បើតាមបុរសជាប្ដី បាននិយាយថា ខ្លួនមាន ការសង្ស័យទៅលើប្រពន្ធជាយូរមកហើយ ដោយសារតែអប្បកិរិយា ហាក់ដូចជា ប្លែក ខុសប្រក្រតី តែខ្លួនមិនមានភស្ដុតាង ទើប មិនបានរករឿងចាប់ទោសអូសដំណើរអ្វីនោះ ទេ។ លុះក្រោយៗមក ឧស្សាហ៍មានអ្នក ស្គាល់ៗគ្នានិយាយប្រាប់ថា ប្រពន្ធខ្លួនមាន ទំនាក់ទំនងជាមួយប្រុស ឧស្សាហ៍ឃើញឌុប គ្នា ហើយខ្លួនក៏ចេះតែតាមឃ្លាំមើលរហូត នៅមុនពេលកើតហេតុ ខណៈដែលប្រពន្ធ នៅលក់ខោអាវ ដូចសព្វដងនោះ បែរជានាង ដើរចោលពីកន្លែងលក់បាត់ ហើយខ្លួនក៏តាម ឃ្លាំមើល ដែលចុងក្រោយទើបដឹងថា ប្រពន្ធ របស់ខ្លួនធ្វើដំណើរចូលទៅក្នុងផ្ទះសំណាក់ ដោយចូលទៅក្នុងបន្ទប់លេខ១១៧ ខណៈ ដែលខ្លួនទទួលព័ត៌មានថា នៅក្នុងបន្ទប់នោះ មានយុវជនម្នាក់ មកជួលបន្ទប់ស្នាក់នៅ ។ ពេលឃើញដូច្នេះ ខ្លួនក៏បាន ប្ដឹងទៅនគរបាល ក្រុងបាត់ដំបង ចុះទៅធ្វើការឆែកឆេរ ខណៈ ដែលបើកទ្វារបន្ទប់ឡើង ស្រាប់តែឃើញ ប្រពន្ធកំពុងស្លៀកកន្សែងនៅជាមួយប្រុស នៅក្នុងបន្ទប់តែ ពីរនាក់តែម្ដងទៅ ។ ពេល ឃើញជាក់ស្ដែងដូច្នេះ សមត្ថកិច្ចក៏បាននាំខ្លួន ពួកគេមកកាន់អធិការក្រុង ដើម្បីធ្វើកំណត់ ហេតុ និងកសាងសំណុំរឿងយោងទៅតាម ពាក្យបណ្ដឹងរបស់បុរសជាប្ដី ។

តាមចម្លើយសារភាព របស់យុវជនជា សហាយស្មន់បានឱ្យដឹងថា រូបគេមានទំនាក់ ទំនងជាមួយស្ដ្រីខាងលើនេះ តាំងពីខែមេសា  ឆ្នាំ២០១២មកម្ល៉េះ ខណៈដែល ខ្លួនឧស្សាហ៍ ទៅទិញខោអាវជជុះរបស់ស្ដ្រីខាងលើ ។ ក្នុង នោះតាំងពីស្គាល់គ្នាមក ក៏ចេះតែនិយាយ រាប់អានរហូតដល់កើតជាភ្លើងស្នេហាក្ដៅ គគុកតែម្ដងទៅ ដោយខ្លួនមិនបានដឹងថា ស្ដ្រី ខាងលើនេះ មានប្ដីហើយនោះទេ ។

យុវជនខាងលើបានបន្ដថា តាំងពីស្គាល់ គ្នាមក ខ្លួនធ្លាប់បានដេកជាមួយនាងប្រមាណ ៤-៥ដងមកហើយ នៅក្នុងផ្ទះសំណាក់ខាង លើនេះ ។

ក្រោយឃាត់ខ្លួនយុវជននិងស្ដ្រីខាងលើ នេះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ហើយត្រូវបានព្រះរាជ អាជ្ញាធ្វើការចោទប្រកាន់ ហើយបញ្ជូនទៅ ចៅក្រមស៊ើបសួរបន្ដ៕

Photo by DAP-NEWS

ដោយ៖ដើមអម្ពិល(DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]