ចិន៖ ថ្មីៗនេះ ប្រទេសចិនបានធ្វើឱ្យពិភពលោកទាំងមូល និងជាពិសេសគឺបណ្តាអ្នកនិយមលេងបណ្តាញសង្គមទាំងអស់ កំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើម៉ូតសក់ថ្មីរបស់នារីៗភាគច្រើន។

ម៉ូតសក់ថ្មីនេះ គឺពិតជាប្លែកមិនដែលមាននោះឡើយកាលពីមុន គឺទាំងចាស់ទាំងក្មេងបាននាំគ្នាកោរសក់ត្រងោលៗ ដូចជាក្បាលយាយជី ហើយដើរពាសពេញទីក្រុង។ 

ក្នុងនោះដែរ ស្រីៗទាំងនោះ បានសម្រេចចិត្ត កោរសក់ ដោយគ្មានការសោកស្តាយបន្តិចសោះ ដែលកាលពីមុន សក់របស់ពួកគេ វែងៗ និងមានលាបពណ៌ស្រស់ស្អាត។

ជាក់ស្តែងនៅក្នុងកម្មវិធីដ៏ធំមួយ គេឃើញនារីៗជាច្រើននាក់ សុទ្ធតែបានកោរសក់ដូចៗគ្នាទាំងអស់។ ជាពិសេស ពួកគេ ក៏បានបបួលគ្នាថតរូបលេងយ៉ាងសប្បាយរីករាយទៀតផង៕

តោះទស្សនាវីដេអូខាងក្រោមនេះ៖

ពួកស្រីៗ នាំគ្នាថតរូបលេង ជាមួយនឹងក្បាលត្រងោលរបស់ពួកគេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]