កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ អតីតសមាជិកក្រុមចម្រៀង 2NE1 កញ្ញា Minzy បានចេញវីដេអូបទចម្រៀងទោលរបស់ខ្លួនជាលើកដំបូង ក្រោយផ្តាច់ខ្លួនចេញពីក្រុម។

ក្រោយឈានជើងដើរ ក្លាយជាតារាចម្រៀងទោលជាលើកដំបូងរបស់Minzy យើងឃើញថា បទចម្រៀងរបស់នាង គឺទទួលបានការកោតសរសើរយ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រ ដោយសារតែ បទភ្លេង Melody ក៏ដូចជាក្បាច់រាំគឺមានភាពរស់រវើក និងទាក់ទាញមិនធម្មតា ដែលទាំងនេះ សុទ្ធសឹងតែបានរៀបចំនិងបង្កើតឡើងយ៉ាងសម្រិតសម្រាំង ពីសំណាក់ក្រុមអ្នកឯកទេសបរទេសជាច្រើនរូបផងដែរ។

គួរឲ្យដឹងថា អាល់ប៊ុមទោលខ្នាតតូចរបស់Minzy មានចំនួន៦បទ ដោយមានបញ្ចូលទាំងការច្រៀងរ៉េបបទ «NINANO» ជាភាសាអង់គ្លេស, បទ« Superwoman» បទ «ING» បទ«Flashlight» ច្រៀងរួមជាមួយលោក Jay Park និងបទ«Beautiful Lie» ដែលគេដឹងថាជាបទចម្រៀងដំបូង ដែល Minzy នាងនិពន្ធដោយខ្លួនឯងផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]