មនុស្សជាច្រើនស្គាល់ហើយថាអ្វីជា ធ្មេញថ្គាមទាល់។ ថ្គាមទាល់នេះ ច្រើនដុះចេញមកនៅចន្លោះអាយុពី ១២ ទៅ ២៥ ឆ្នាំ ព្រមទាំងបង្កជាការឈឺចាប់ និងអារម្មណ៍មិនស្រួលខ្លួនថែមទៀត។  ទន្ទឹមនឹងនោះដែរក៏មានទន្តពេទ្យជាច្រើន បានធ្វើការណែនាំ ឲ្យដកថ្គាមទាល់នោះចេញផងដែរ។ តើវាចាំបាច់ត្រូវតែទុក ឬត្រូវតែដកចោល?

ខាងក្រោមនេះ ជាអ្វីដែលអ្នកត្រូវតែដឹង មុននឹងសម្រេចចិត្តទុក ឬដក ថ្គាមទាល់របស់អ្នក ៖ 

#១. អ្នកមិនចាំបាច់ដកថ្គាមទាល់ចោលទេ ប្រសិនបើ ៖

• ថ្គាមទាល់នោះ មានសុខភាពល្អ (មិនពុក និងអញ្ចាញជុំវិញ មិនរលាក)

• ថ្គាមទាល់នោះ ដុះចេញមកពេញលេញស្អាត

• ថ្គាមទាល់នោះ ដុះចេញមកត្រង់ទីតាំងត្រឹមត្រូវ មិនទើស មិនជ្រៀត ជាមួយធ្មេញដទៃជិតខាង

• ថ្គាមទាល់នោះ ងាយសម្អាត បានជារៀងរាល់ថ្ងៃ។

#២. អ្នកត្រូវតែដកថ្គាមទាល់ចោល ប្រសិនបើ ៖

• ថ្គាមទាល់នោះ ដុះមិនចេញ ជាប់នៅក្រោមសាច់ ពីព្រោះវាអាចបង្កជាគីស បំផ្លាញឫសធ្មេញជិតខាង

• ថ្គាមទាល់នោះ ដុះចេញមិនអស់ បណ្តាលឲ្យពិបាកសម្អាត និងធ្វើឲ្យបាត់តេរីប្រមូលផ្តុំគ្នា រួមបង្កជាជំងឺមាត់ធ្មេញ

• គ្មានកន្លែងទំនេរ សម្រាប់ថ្គាមទាល់ (ដុះចេញមកចង្អៀត ឬទើសខ្លាំង) ដែលអាចបំផ្លាញធ្មេញជិតខាងបាន

• មានការឈឺចាប់ខ្លាំងត្រង់ កន្លែងដុះថ្គាមទាល់

• ជាលិកាទន់ ជាប់នឹងធ្មេញទាល់ ដែលអាចបណ្តាលឲ្យងាយឆ្លងមេរោគ

• ដុះដុំសាច់ ជាប់ធ្មេញទាល់

• រលាកអញ្ចាញធ្មេញ

• មានធ្មេញពុក នៅជិតថ្គាមទាល់។ 

សរុបមក ថ្គាមទាល់មិនបង្កជាបញ្ហាអ្វីទេ ប្រសិនបើអ្នកថែទាំ និងទៅពិនិត្យ នៅឯពេទ្យធ្មេញបានជាប្រចាំ។ ជាពិសេស អ្នកអាចដឹងពីភាពមិនប្រក្រតីនៃធ្មេញបានទាន់ពេលវេលាថែមទៀត ពីព្រោះ ប្រសិនបើអ្នកឈានចូលអាយុលើសពី ២៥ឆ្នាំ ហើយមានបញ្ហាទាក់ទងនឹងថ្គាមទាល់នេះ វាអាចពិបាកនឹងដកចេញ និងមិនងាយជាសះស្បើយ៕

ប្រភព៖ Bright Side

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]