ភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះ គ្រប់គ្នាមានការងឿងឆ្ងល់យ៉ាងខ្លាំង ដោយសារតែគេសង្កេតឃើញ​ មានមនុស្សពាក់អាវយឺតពណ៌ក្រហមជាច្រើន បានប្រមូលផ្តុំគ្នាជាក្រុម ដើម្បីធ្វើការចែកប៉េងប៉ោងពណ៌ក្រហម ពេញក្នុងរាជធានីភ្នំពេញ ។ ប៉ុន្តែ គេក៏បានឃើញបងប្អូនប្រជាពលរដ្ឋ និងអ្នកដំណើរតាមដងផ្លូវមានទឹកចិត្តសប្បាយរីករាយខ្លាំងណាស់ដែរ បន្ទាប់ពីបានទទួលប៉េងប៉ោងក្រហមពីក្រុមមនុស្សទាំងនោះ។ លើសពីនេះ នៅពេលដែលពួកគាត់បានទទួលបានប៉េងប៉ោងភ្លាម ពួកគាត់បានចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើសារដែលបានសរសេរនៅលើប៉េងប៉ោងនោះ ដោយសារតែសារទាំងនោះសុទ្ធតែមានអត្ថន័យ និងខ្លឹមសារផ្សេងៗគ្នាទាំងអស់។

អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ជាងនេះទៀតនោះគឺ នៅលើប៉េងប៉ោងនីមួយៗសុទ្ធតែមានភ្ជាប់ជាមួយក្រដាសមួយសន្លឹក ដែលបានសរសេរថា REAL LIFE REAL CONCERT និងឈ្មោះទំព័រហ្វេសប៊ុកថា Real Life Story Cambodia ដោយមាន #RealLifeKH ផងដែរ។

ដើម្បីឲ្យបាត់ចម្ងល់ ក្រុមការងារខ្មែរឡូតក៏បានសាកល្បង ចូលទៅក្នុងទំព័រហ្វេសប៊ុក Real Life Story Cambodia នោះ ដោយសង្ឃឹមថា នឹងបានដឹងកាន់តែច្បាស់ថា មានអ្វីកើតឡើង បានជាគេនាំគ្នាចែកប៉េងប៉ោងក្រហមបែបនេះ។ បន្ទាប់ពីបានចូលមើលក្នុងទំព័រនោះរួចមក យើងក៏ឃើញមានវីដេអូមួយ ដែលមានអ្នកនាង ស្វែង សុជាតា និយាយរៀបរាប់អំពីជីវិតដ៏កំសត់របស់គាត់។

វីដេអូមួយនេះ បានធ្វើឲ្យយើងកាន់តែមានចម្ងល់បន្ថែមទៀតហើយ ថាតើប៉េងប៉ោងក្រហមនេះ មានទំនាក់ទំនងអ្វីជាមួយ អ្នកនាង ស្វែង សុជាតា? ហើយ Real Life Story Cambodia នេះត្រូវបានបង្កើតឡើងដោយនរណា និងក្នុងគោលបំណងអ្វី?

សម្រាប់មិត្តអ្នកអានវិញ មានបានទទួលប៉េងប៉ោងក្រហមនោះដែរទេ? ហើយមានឆ្ងល់ដែរឬអត់ថា ហេតុអ្វីបានជាគេធ្វើបែបនេះ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស្វែង សុជាតា