អឺរ៉ុប៖ ខែ្សប្រយុទ្ធរបស់ក្រុមអធិរាជស Real Madrid កីឡាករ Cristiano Ronaldo ស៊ុតបញ្ចូលទីបាន១០៣គ្រាប់ហើយ ក្នុងពានរង្វាន់អឺរ៉ុប ហើយបើគិតតែពានរង្វាន់ Champions League វិញនោះ រូបគេអាចស៊ុតបាន ១០០គ្រាប់ហើយ ក្រោយពីធើ្វបាន Hat-trick ជួយ Real Madrid ទម្លាក់ Bayern Munich ៤-២ (សរុបទាំង២ជើង ៦-៣) កាលពីយប់មិញ។ 

ថ្វីបើអាយុរបស់កីឡាកររូបនេះ កាន់តែច្រើនក៏ពិតមែន ប៉ុន្ដែទម្រង់លេង នឹងការស៊ុតបញ្ចូលទីគឺនៅតែខ្លាំងដដែល ដោយពីមួយរដូវកាល ទៅមួយរដូវកាល Ronaldo អាចស៊ុតបាន មិនក្រោម ៣០គ្រាប់ឡើយ។

អ្នកទាំងអស់គ្នាប្រាកដជាចង់ដឹងថាតើ កំណត់ត្រាទាំង១០ របស់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ មានអ្វីខ្លះហើយមែនទេ? តោះមកទស្សនាទាំងអស់គ្នា៖

១. Ronaldo ជាកីឡាករដែលអាចស៊ុត Hat-trick ច្រើនជាងគេក្នុងប្រវត្ដិសាស្រ្ដ La Liga (៣២ដង)

២. ជាកីឡាករតែម្នាក់គិតក្នុងពិភពលោក ដែលអាចស៊ុតបញ្ចូលទីក្នុងពានរង្វាន់ World Cup ក្នុងឆ្នាំ ២០០៦, ២០១០, ២០១៤ នឹងស៊ុតក្នុងឆ្នាំ ២០០៤, ២០០៨, ២០១២, ២០១៦ នៃពានរង្វាន់ Euro

៣.ជាអត្ដពលិកដែលមានអ្នកចុច follow ច្រើនជាងគេក្នុងបណ្ដាញសង្គម Instagram

៤.ជាអត្ដពលិកដែលមានអ្នកចុច follow ច្រើនជាងគេក្នុងបណ្ដាញសង្គម Twitter

៥.ជាកីឡាករស៊ុតបានច្រើនជាងគេឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់

៦.ជាកីឡាករដែលបង្ហាញខ្លួនបានច្រើនជាងគេឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់

៧.ជាកីឡាករដែលស៊ុតបានច្រើនជាងគេក្នុងប្រវត្ដិសាស្រ្ដក្រុម Real Madrid

៨.ជាប់ជាកីឡាករក្នុងក្រុមរបស់ UEFA ប្រចាំឆ្នាំ ចំនួន១២ដង

៩.ជ័យលាភីកីឡាករល្អដាច់គេរបស់ព័រទុយហ្គាល់ ដែលលេងនៅក្រៅស្រុក ចំនួន៨ដង

១០.ជាកីឡាករតែមួយគត់ដែលអាចឈ្នះពានលីក,Cup, Super Cup, Champions League, Club World Cup, កីឡាករល្អជាងគេក្នុងលីក, ស្បែកជើងមាស, នឹងពានរង្វាន់ Ballon d’Or ជាមួយនឹងក្លឹប ២ផ្សេងគ្នា ៕

តើអ្នកទាំងអស់គ្នាគិតថា Cristiano Ronaldo គឺជាកីឡាករល្អជាងគេលើលោកនាពេលបច្ចុប្បន្នដែរទេ?

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]