ប្រសិនបើអ្នកចង់ស្វែងរកមិត្តស្រី ឬមនុស្សស្រីម្នាក់ ដើម្បីជជែកលេង ឬដើរលេងជាមួយអ្នកនោះ កុំបារម្ភអី ព្រោះនៅក្នុងទីក្រុង Tokyo ប្រទេសជប៉ុនបានបង្កើតបារមួយកន្លែង សំរាប់មនុស្សស្រីកំសាន្ត និងហូបអាហារនៅទីនោះ ហើយវាក៏ជាកន្លែង ដែលល្អសំរាប់មនុស្សប្រុសណា ដែលចង់ស្វែងរកមិត្តស្រីផងដែរ។

បើតាមប្រភពព័ត៌មានរបស់ប្រទេសជប៉ុន បានឲ្យដឹងថា បារដែលទើបនឹងបើកនោះ គឺជាកន្លែងមួយសំរាប់ស្រ្តីកំសាន្ត និងជាភោជនីដ្ឋានដ៏ចម្លែកមួយ ដែលមិនធ្លាប់មានទេពីមុនមក។ វាជាកន្លែងសំរាប់ស្រ្តីណា ដែលនៅម្នាក់ឯង ឬគ្មានប្តី ព្រោះទីនោះ ក៏មានលក់ឧបករណ៏ស្រើបស្រាលរបស់ស្រ្តីផងដែរ។ យ៉ាងណាម៉ិញទីកន្លែងនោះ ក៏ជាទីកន្លែងសំរាប់ស្រ្តីជជែកគ្នាលេង ពីនេះពីនោះ ឬនិយាយពីបញ្ហាបំរាមនៃវប្បធម៌ប្រទេសជប៉ុន ដោយគ្មានអារម្មណ៏ខ្មាស់អៀន ឬបារម្ភខ្លាចប៉ះពាលដល់សង្គមឡើយ។ Megumi Nakagawa ដែលជាម្ចាស់ហាងនោះបាននិយាយថា ស្រ្តីដែលមកទីនេះ ភាគច្រើនគឺនិយាយអំពីបញ្ហាស្នេហា ឬ ស៊ិច និងបញ្ហាប្តីប្រពន្ធ។

ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]