បន្ទាយមានជ័យ៖ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ រយៈពេល៣ថ្ងៃមកនេះ យើងឃើញថា ស្ទើរតែគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា បានប្រារព្ធនូវពិធីអបអរឆ្នាំថ្មី ដោយមានដូចជា ការលេងល្បែងប្រជាប្រិយ និងការរាំកម្សាន្តជាដើម។

ដោយឡែក នៅឯទីក្រុងប៉ោយប៉ែត ក៏មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បាននាំគ្នាលេងប៉ាតម៉្សៅ និងជះទឹក រាំកម្សាន្តយ៉ាងសប្បាយរីករាយផងដែរ។ បន្ថែមពីនេះ ខណៈប្រជាពលរដ្ឋលេងកម្សាន្តសប្បាយ ខាងកងកម្លាំងរាជអាវុធហត្ថក៏មិនភ្លេចឡើយ ដោយនៅរង់ចាំធ្វើចរាចរណ៍ និងរង់ចាំការពារសុវត្ថិភាពដល់ បងប្អូនប្រជាពលរដ្ឋដែលលេងកម្សាន្តនៅទីនោះផងដែរ។

នេះបើយោងតាមវីដេអូ ដែលបានបង្ហោះឡើង នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បានបង្ហាញឲ្យឃើញថា ទាំងកងរាជអាវុធហត្ថ ក៏ដូចជាប្រជាពលរដ្ឋដែលនៅទីនោះ គឺពួកគាត់ពិតជាមានភាពរួសរាយរាក់ទាក់ខ្លាំងមែនទែន ដោយនៅលេងសប្បាយមិនប្រកាន់អ្វីនោះឡើយ។

អ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺថា កងកម្លាំងដែលរង់ចាំការពារសុវត្ថិភាពសុទ្ធតែសង្ហាៗ រហូតធ្វើឲ្យមានប្រជាពលរដ្ឋមួយចំនួន សុំថតរូបជាមួយ រីឯមានអ្នកខ្លះទៀត ក៏បានសុំថើប ពួកគាត់ថែមទៀតផង៕

តោះចង់ដឹងថាទិដ្ឋភាពនៅទីនោះ ពិតជាសប្បាយយ៉ាងណានោះទស្សនាវីដេអូទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]