ការរៀបចំស្លៀកពាក់តុបតែងខ្លួន បានស្រស់សង្ហារ ទៅតាមសម័យកាល មិនត្រឹមតែសក្តិសមជាសុភាពបុរសប៉ុណ្ណោះទេ វាថែមទាំងអាចទាក់ទាញក្រសែភ្នែក និងបេះដូងនារីៗជុំវិញ បានយ៉ាងងាយថែមទៀតផង។

ចង់ដឹងថា នារីៗយើងចូលចិត្ត មនុស្សប្រុស ដែលស្លៀកពាក់បែបណានោះ សូមតាមដានអត្ថបទខាងក្រោមនេះ ទាំងអស់គ្នា ៖

១. ស្បែកជើងស្អាត និងមើលទៅថ្លៃថ្នូរ

ស្បែកជើង ដែលមានរបៀប និងស្រស់ស្អាត ជាផ្នែកមួយដ៏សំខាន់ ក្នុងការតុបតែងខ្លួនរបស់បុរស។ ជាពិសេស វាជាចំណុច ដ៏ទាក់ទាញបំផុតមួយ របស់ក្រសែភ្នែកនារីៗ លើមួយតួខ្លួនបុរស។ 

២. អាវរឹបឡេវ ក

អាវប្រភេទនេះ ជាអាវដែលមានភាពសាមញ្ញ មិនចេះស៊ាំ និងស្រស់ស្អាតបំផុត ជាពិសេស ជាចំណុចខ្សោយរបស់ស្រីៗ តែម្តង។ ជាងនេះទៅទៀត វាជាប្រភេទអាវដែល តារាហូលីវូដ និងកីឡាករល្បីៗ ឧស្សាហ៍ពាក់បំផុត។ 

៣. អាវស ជាមួយខោខូវប៊យ

ការជ្រើសរើស អាវស ជាមួយនឹងខោខូវប៊យ មកស្លៀកពាក់ ជារបៀបតុបតែងខ្លួនដែលមិនចេះហួសសម័យឡើយ។ មិនត្រឹមតែ ធ្វើឲ្យនារីៗទន់ជង្គង់ប៉ុណ្ណោះទេ វាថែមទាំងជួយឲ្យអ្នកមើលទៅសក្តិសមជាបុរសពិតៗ ទៀតផង។ 

៤. អាវយឺត កស្រួច

នារីៗ ពិតជាចូលចិត្តបុរស ពាក់អាវ កស្រួចណាស់។ បុរស ដែលពាក់អាវបែបនេះ ត្រូវបានគេជឿថា ជាមនុស្សដែលមានរបៀបរបប និងជាមនុស្សឯករាជ្យ ចេះថែទាំខ្លួនឯងបានយ៉ាងល្អ។ 

៥. ពាក់អាវមូរដៃ ជាមួយនឹងក្រវ៉ាត់ក

នេះជាស្ទាយ ដែលស៊ីគ្នាឥតខ្ចោះ បែបសាមញ្ញ និងថ្លៃថ្នូរ។ ការមូរដៃអាវឡើង ទាំងដែលមានក្រវ៉ាត់ក ជាប់នឹង ក គឺមើលទៅពោរពេញដោយភាពទាក់ទាញ ដោយហាក់ដូចជា បុរសដែលខិតខំធ្វើការងារម្នាក់ ទើបតែបំពេញកិច្ចការចប់យ៉ាងអ៊ីចឹង។ 

៦. សម្លៀកបំពាក់ឈុត

ខោអាវឈុត មានភាពសាមញ្ញ ប៉ុន្តែថ្លៃថ្នូរ និងមិនស៊ាំភ្នែកនោះទេ។ ជាពិសេស សម្លៀកបំពាក់ ដែលកាត់ចេញរាង ដ៏ស្រស់សង្ហាររបស់បុរសយើង។ ជឿចុះថា បុរសស្លៀកពាក់បែបនេះ ជាក្តីសុបិនរបស់នារីៗគ្រប់រូបទាំងអស់។ 

៧. គ្រឿងតុបតែងបន្ថែម

ខ្សែដៃស្បែក កាបូបដៃ នាឡិកា និងគ្រឿងតុបតែងផ្សេងៗទៀត សុទ្ធតែ ជាភាពទាក់ទាញ របស់បុរសៗ ក្នុងក្រសែភ្នែកមនុស្សស្រី។ ជាពិសេស វាអាចធ្វើឲ្យ បុរសៗមើលទៅមានភាពរ៉ូមែនទិច ជាងមុនមួយកម្រិតថែមទៀត។ 

៨. ពាក់មួក

ការជ្រើសរើសមួក ឲ្យសក្តិសម ជាមួយនឹងសម្លៀកបំពាក់ និងរដូវកាល អាចជួយឲ្យបុរសៗ មានភាពលេចធ្លោរជាងគេ ក្នុងចំណោមមនុស្សបាន ជាពិសេស គឺក្រសែភ្នែកនារីតែម្តង៕ 

ប្រភព៖ Bright Side

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]