អាមេរិក៖ យោងតាមសារព័ត៌មានឌេលីម៉ែលបានចុះផ្សាយឲ្យដឹងថា អ្នកប្រយុទ្ធក្នុងទ្រុងដែក UFC កីឡាករ Conor McGregor បានផ្តល់នូវតម្រុយថ្មីមួយទៀតហើយ ជុំវិញការប្រកួតរបស់ខ្លួន ទល់នឹង កំពូលអ្នកប្រដាល់មិនដែលចាញ់ Floyd Maywheather ។

បើតាមការបង្ហោះរូបភាពរបស់ខ្លួន ភ្ជាប់ជាមួយនឹងសារនៅក្នុងបណ្តាញសង្គម Instagram កីឡាករ Conor McGregor បានលើកឡើងថា «កាហ្វឹកហាត់ប្រកួតបានចាប់ផ្តើមផ្សាយហើយ! ដូច្នេះកុំភ្លេចចុះឈ្មោះ និងរង់ចាំមើលពីការប្រកួតបន្ទាប់របស់ខ្ញុំ ដែលនឹងត្រូវប្រកាសក្នុងពេលឆាប់នេះ»

យោងតាមខ្លឹមសារទាំងនេះ McGregor ហាក់បីដូចជាចង់បញ្ជាក់ថា ការប្រកួតរបស់ខ្លួន ជាមួយនឹង Floyd នឹងប្រកាសជាផ្លូវការឆាប់ៗនេះ ហើយនេះក៏ជាការប្រកួតដែលអ្នកគ្រប់គ្នាទន្ទឹងរង់ចាំទស្សនាផងដែរ។

គួរបញ្ជាក់ផងដែរថា McGregor មិនដែលប្រឡូកក្នុងសង្វៀនប្រដាល់ឡើយពីមុនមក ប៉ុន្តែដោយសារតែមានការបោះពាក្យសម្តីឌឺដងគ្នាជាមួយ Floyd ទើប McGregor មានចិត្តមួយ គឺចង់ផ្តួល Floyd ដែលជាជើងខ្លាំង ឲ្យស្គាល់រសជាតិចាញ់តែម្តង៕ 

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]