បរទេស៖ យោងតាមគេហទំព័រ Football Tribe Asia បានចុះផ្សាយពីកីឡាទាំង៦ ដែលសុទ្ធសឹងជាកីឡាករដែលស៊ុតបានច្រើនជាងគេ ឲ្យក្រុមជម្រើសជាតិរៀងៗខ្លួន ដែលខ្លះបានចូលនិវត្ដន៍ ឯអ្នកខ្លះនៅបន្ដអាជីពជាកីឡាករបាល់ទាត់ដដែល។ ក្នុងនោះមានដូចជា៖

១.Kiatisuk Senamuang (ថៃ, ៧១គ្រាប់, ១៣៤ប្រកួត)

អតីតខែ្សប្រយុទ្ធ និងគ្រូបង្វឹកក្រុមជម្រើសជាតិថៃ Kiatisuk Senamuang កំពុងតែកាន់កាប់កំណត់ត្រាស៊ុតបញ្ចូលទីច្រើនជាងគេឲ្យក្រុមជម្រើសជាតិថៃ (៧១គ្រាប់) ក្នុងការបង្ហាញខ្លួនចំនួន ១៣៤ប្រកួត។  

២. Piyapong Pue-on (ថៃ, ៧០គ្រាប់, ១០០ប្រកួត)

Piyapong Pue-on ត្រូវបានគេស្គាល់ថា គឺជាខែ្សប្រយុទ្ធដ៏កំពូលម្នាក់នាអំឡុងទស្សវត្សទី៨០។

ក្នុងអាជីពជាកីឡាករបាល់ទាត់អស់រយៈពេល១៦ឆ្នាំ ជាមួយនឹងក្រុមជម្រើសជាតិថៃ (១៩៨១-១៩៩៧) Piyapong Pue-on អាចស៊ុតចូលចំនួន៧០គ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន ១០០ប្រកួត ។  

៣. Fandi Ahmad (សឹង្ហបុរី, ៥៥គ្រាប់, ១០១ប្រកួត)

ស្ថិតក្នុងក្រុមជម្រើសជាតិសឹង្ហបុរី Fandi Ahmad អាចបង្ហាញខ្លួនបាន ១០១ប្រកួត នឹងស៊ុតចូលចំនួន ៥៥គ្រាប់។

កីឡាកររូបនេះឈ្នះបានមេដាយប្រាក់ក្នុងព្រឹត្ដិការណ៍ Sea Game ក្នុងឆ្នាំ ១៩៨៣, ១៩៨៥, ១៩៨៩ នឹងមេដាយសំរិទ្ធក្នុងឆ្នាំ ១៩៩១, ១៩៩៣, ១៩៩៥។  

៤. Lê Công Vinh (វៀតណាម, ៥១គ្រាប់, ៨៣ប្រកួត)

ជាផែ្នកមួយនៃក្រុមជម្រើសជាតិវៀតណាម ពីឆ្នាំ២០០៤-២០០៦ កីឡាករ  Lê Công Vinh គឹជាអ្នកដែលស៊ុតបញ្ចូលទីច្រើនជាងគេឲ្យក្រុមជម្រើសជាតិ ជាមួយនឹងគ្រាប់បាល់៥១គ្រាប់ ក្នុងការបង្ហាញខ្លួន ៨៣ប្រកួត។  

៥. Phil Younghusband (ហ្វីលីពីន, ៤៥គ្រាប់, ៨៧ប្រកួត)

Phil Younghusband និងបងប្អូនរបស់គេ James ត្រូវបានកោះហៅឲ្យចូលរួមក្នុងការប្រកួតពានរង្វាន់បាល់ទាត់ប្រចាំអាស៊ីអាគ្នេយ៍ ក្នុងឆ្នាំ២០០៥ បន្ទាប់ពីជាប់ឈ្មោះក្នុងក្រុមយុវជនរបស់ក្លឹប Chelsea។

កីឡាករវ័យ២៩ឆ្នាំ នៅតែបន្ដលេងឲ្យក្រុមជម្រើសជាតិដដែល។ រូបគេបានបង្ហាញខ្លួនបាន ៨៧ប្រកួត នឹងអាចស៊ុតបញ្ចូលទីបាន ៤៥គ្រាប់។  

៦. Teerasil Dangda (៤២គ្រាប់, ៨៧ប្រកួត)

អ្នកដែលស៊ុតបានច្រើនជាងគេ ៣ដង (២០០៨, ២០១២, ២០១៦) ក្នុងពានរង្វាន់ ASEAN Football Championship កីឡាករ Teerasil Dangda គឺកំពុងតែឡើងជើងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឲ្យក្រុមជម្រើសជាតិថៃ។

កីឡាកររូបនេះអាចជួយឲ្យថៃ ឈ្នះពាន ASEAN Football Championship ក្នុងឆ្នាំ២០១៦ ជើងឯករង២ដង ក្នុងឆ្នាំ២០០៨ នឹង២០១២ ៕  

ប្រភព៖ football tribe Asian

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]