កំពង់ស្ពឺ៖ ខណៈនេះសពរបស់ប្អូនស្រី លី មុន្នីរដ្ឋានី ជនរងគ្រោះឆក់ខ្សែភ្លើងស្លាប់ នៅឯផាប់ស្រ្ទីត ត្រូវបានក្រុមគ្រួសារ យកមកធ្វេីបុណ្យនៅគេហដ្ឋាន ដែលស្ថិតនៅ ភូមិមុខខេត្ត សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

បើយោងតាម ការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកម្នាក់ បានឲ្យដឹងថា កញ្ញា មុនីនាថ ដែលគេស្គាល់ថា គឺជាតារាម៉ូដែលស្រីមួយរូប និងត្រូវជាបងស្រីបង្កើតរបស់ជនរងគ្រោះ នាងគិតតែពីអង្គុយយំរហូត បាយមិននឹក ទឹកក៏មិនស្រេក ដោយសារតែមិនដាច់អាល័យ និងស្តាយប្អូនស្រីពៅយ៉ាងខ្លាំង មិនគួរត្រូវបាត់បង់ប្អូនជាទីស្រលាញ់ត្រឹមតែមួយពព្រិចភ្នែកបែបសោះ ដោយមានបំណង ទៅលេងសប្បាយប៉ុន្តែបែរក្លាយទៅជាទុក្ខ ដ៏ក្រៀមក្រំបាត់បង់សមាជិក គ្រួសារទៅវិញ។

ចំពោះដំណឹងដ៏គួរសោកស្តាយនេះផងដែរ ខ្មែរឡូត ក៏សូមចូលរួមរំលែកទុក្ខដល់ប្អូនស្រី លី មុន្នីរដ្ឋានី និងក្រុមគ្រួសារ​ ផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]