ព្រឹត្តិការណ៍នេះបានកើតឡើង នៅក្នុងហាងលក់សំលៀកបំពាក់ Ormskirk ប្រទេសអង់គ្លេស ម្ដាយរបស់ក្មេងមានឈ្មោះថា Danielle បានដាក់កូនរបស់គាត់ក្នុងរទេះរុញ ហើយអោយទូរស័ព្ទទៅកូនស្រីរបស់គាត់ ដើម្បីមើលតុក្កតា គាត់បានទុកនាងនៅក្រៅបន្ទប់ផ្លាស់សម្លៀកបំពាក់។ នៅពេលនោះបុរសមិនស្គាល់ អត្តសញ្ញាណម្នាក់បានចូលទៅជិត ហើយលូកយកទូរសព្ទ័នោះ នឹងចាកចេញដោយសុវត្ថិភាព។ អ្នកស្រី Danielle និយាយថា ពិតជាសំណាងណាស់ដែរ ចោរយកតែទូរសព្ទ័ ហើយមិនបានធ្វើបាបកូនរបស់គាត់ ផ្ទុយទៅវិញប្ដីរបស់អ្នកស្រីបែរជាខឹងនឹងខូចចិត្តយា៉ងខ្លាំង។ ប៉ូលីសជឿថា បុរសនេះប្រាកដជាបានឃើញ Danielle ប្រើទូរសព្ទ័នៅតាមផ្លូវ ហើយក៏តាមមកដល់ ក្នុងហាងនឹងលួចយកទូរសព្ទ័។

ដោយ អៀង

ខ្មែរ ឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]