សៀមរាប៖ ក្នុងមួយពព្រិចភ្នែក តារាសម្តែង និងជាតារាម៉ូដែលស្រី លី មុន្នីនាថ បានបាត់បង់ប្អូនស្រីជាទីស្រលាញ់របស់នាង ព្រោះ ត្រូវឆក់អគ្គីសនីស្លាប់ នៅតំបន់លេងកម្សាន្ត នៅផាប់ស្រ្ទីត កាលពីវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៧ ខែ មេសា ឆ្នាំ២០១៧។

ចំពោះពិធីបុណ្យសព របស់ប្អូនស្រីនាង បានធ្វើឡើងនៅគេហដ្ឋាន ដែលស្ថិតនៅក្នុង ភូមិ ពាណិជ្ជកម្ម ក្រុង ច្បារមន ខេត្ត កំពង់ស្ពឺ ជាមួយនឹងសម្លេងទ្រហោយំ ឈឺចាប់រកពាក្យថ្លែងមិនបាន។

នៅក្នុងនោះដែរ គេក៏សង្កេតឃើញថា តារាក្នុងសិល្បៈមួយចំនួន បានបង្ហាញអារម្មណ៍ នូវក្តីទុក្ខសោក ពេលឃើញកញ្ញា លី មុន្នីនាថ បានបាត់បង់ ប្អូនស្រីបណ្តូលចិត្តយ៉ាងដូច្នេះ នៅក្នុងថ្ងៃ ដែលមនុស្សគ្រប់គ្នា កំពុងតែសប្បាយរីករាយ ទទួលឆ្នាំថ្មី។

ក្នុងនោះ មានដូចជា កញ្ញា ពុធ ស្រីខួច កញ្ញា គឹម ចាន់បូរមី និង សាសា ជាដើម ដែលតារាទាំងអស់នេះ បានបញ្ចេញសារ អមជាមួយនឹង ការដាស់តឿន ក្រើនរំលឹកទៅដល់ បងប្អូនខ្មែរ ឲ្យមានការប្រុងប្រយ័ត្នបន្ថែម នៅតាមតំបន់កម្សាន្ត៕

ចងដឹងថា តារាទាំងអស់នោះ បានបង្ហាញអារម្មណ៍យ៉ាងណាខ្លះ ពេលឃើញ កញ្ញា មុន្នីនាថ កំពុងជួបទុក្ខបែបនេះ តោះតាមដាននូវសារខាងក្រោមទាំងអស់គ្នា៖

សាររបស់ តារាសម្តែង កញ្ញា គឹម ចាន់បូរមី
សាររបស់ តារាសម្តែង ពុធ ស្រីខួច
សាររបស់ សាសា
ប្អូនស្រី​ លី មុនីរដ្ឋានី បានបាត់បង់ជីវិត ដោយត្រូវចរន្តអគ្គីសនីឆក់
តារាម៉ូដែល និងតារាសម្តែង មុន្នីនាថ បងស្រីបង្កើត របស់ជនរងគ្រោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]