សៀមរាប៖ ថ្មីៗនេះមានរឿងភ្ញាក់ផ្អើលមួយបានកើតឡើង ដោយល្បីថាបារមីស័ក្តិសិទ្ធិនៅប្រាសាទព្រះខ័ន ខេត្តសៀមរាបបានចូលនៅក្នុងខ្លួន តារាសម្តែងស្រី កញ្ញា លី ឌីណា ដែលជាតួឯកស្រីនៅក្នុងរឿង «ឋានសួគ៌វណ្ណៈ» របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥។

យោងតាមប្រភពហ្វេសប៊ុក អ្នកដែលនៅក្នុងហេតុការណ៍នោះបានឱ្យដឹងដូច្នេះថា៖ «ជឿ រឺមិនជឿ? ពេលនេះខ្ញុំជឿហើយ ក្នុងលោកយើងពិតជាមានបារមីស័ក្តិសិទ្ធិពិតមែន? កញ្ញឌីណា ដែលជាតារាសម្តែងឯកក្នុងរឿងឋានសួគ៌វណ្ណៈ (ឈ្មោះក្នុងរឿងបូរ៉ាណា )ពេលកំពុងតែសំពះបួងសួងសុំសេចក្តីសុខនៅលើកំពូលប្រាសាទព្រះខ័ន (សៀមរាប) ស្រាប់តែមានបារមីស័ក្តិសិទ្ធិចូលមកក្នុងខ្លួន មើលឡើងព្រឺសម្បុរ។ នេះមិនមែនថតរឿងទេណា ពិតៗម៉ង តោះស៊ែរចែកគ្នាមើល និងសុំសេចក្តីសុខផង»

នៅក្នុងវីដេអូ ដែលថតបាននៅកន្លែងកើតហេតុ យើងឃើញកញ្ញា លី ឌីណា រាំពត់ខ្លួន ក្បាច់បុរាណយ៉ាងទន់ភ្លន់ ហាក់ដូចជាគ្មានវិញ្ញាណនៅក្នុងខ្លួនដូច្នោះដែរ៕

តើពិតជាមានបារមីវត្ថុស័ក្តិសិទ្ធិ ចូលមកក្នុងខ្លួនរបស់នាងឬយ៉ាងណា? ចុះប្រិយមិត្តយល់ដូចម្តេចដែរ? 

តោះទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

កញ្ញា លី ឌីណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លី ឌីណា