សៀមរាប៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខែ្មរ គេសង្កេតឃើញថា ប្រជាជនទូទៅ បានធើ្វដំណើរកម្សាន្តទៅកាន់រមណីយដ្ឋាននានា ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយខ្លះបានទៅជាលក្ខណៈគ្រួសារ ខ្លះជាលក្ខណៈមិត្ដភក្ដិ នឹងខ្លះទៀតជាលក្ខណៈគូសង្សារជាដើម។

ដោយឡែក កីឡាកររបស់ក្រុមព្រះខ័នរាជស្វាយរៀង សំអឿន ពិដោរ ដែលកំពុងតែមានរបួសប្រេះឆ្អឹងខ្មងជើងអំឡុងពេលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ នៅប្រទេស ហ្សកដានី ត្រៀមជម្រុះ AFC Asian Cup នោះ ក៏បានចំណាយពេលក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ មកកម្សាន្តនៅទឹកដីអង្គរ កាលពីប៉ុន្មានថៃ្ងមុននេះផងដែរ។ 

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ កីឡាកររូបនេះក៏បានធ្វើដំណើរកម្សាន្តជាមួយនឹងកីឡាការិនីជម្រើសជាតិ ហែលទឹក ហែម ថុនវិទីនី ផងដែរ។ បន្ថែមពីនេះទៀត ពិដោរ បានបង្ហោះរូបចំនួន ៣សន្លឹក ដែលបង្ហាញពីភាពស្និទ្ធស្នាលជាមួយនឹងកីឡាការិនី រាងស្អាត សម្បុរស វិទីនី ក្នុងបណ្ដាញសង្គមហ្វេសប៊ុកទៀតផង ដែលធើ្វឲ្យកើតមានភាពសង្ស័យជាច្រើន ពីសំណាក់អ្នកគាំទ្ររបស់អ្នកទាំងពីរ។ 

គួររំលឹកផងដែរថា វិទីនី ក៏ធ្លាប់ច្រានចោលនៅពាក្យចចាមអារ៉ាមដែលថារូបនាង នឹងពិដោរ ជាសង្សារនឹងគ្នាផងដែរ  ដោយកីឡាការិនីរូបនេះ បានបញ្ជក់ថា ពួកគេគឺជាមិត្ដជិតស្និទ្ធនឹងគ្នា ដែលបានស្គាល់គ្នារយៈពេលជាង ៧ឆ្នាំមកហើយ៕

បើទោះជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាភាពងៀយឆ្ងល់របស់អ្នកគាំទ្រតែប៉ុណ្ណោះ ហើយអ្នកគាំទ្រមួយចំនួនផ្សេងទៀត ក៏មានការកោតសរសើរពីភាពស្និទ្ធស្នាលរវាងអ្នកទាំងពីរផងដែរ ដោយពួកគេយល់ឃើញថា អ្នកទាំងពីរពិតជាសមគ្នា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]