សៀមរាប៖ ជាទូទៅនៅក្នុងថ្ងៃចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ប្រជាជននៅគ្រប់តំបន់ គ្រប់ខេត្តរាជធានីទាំងអស់ភាគច្រើនតែងតែធ្វើដំណើរកម្សាន្តទៅទីជិតទីឆ្ងាយ ដើម្បីលំហែកាយ លំហែអារម្មណ៍ ក្រោយឈប់សម្រាកពីការងារ ឬសិក្សា។

ចំពោះទីកន្លែង និងរម្មណីយដ្ឋាន ដែលមានមនុស្សអ៊ូអរនាំគ្នាសម្រុកទៅលេងកម្សាន្តច្រើនជាងគេក្នុងឆ្នាំនេះវិញ គឺខេត្តសៀមរាប ដោយក្នុងរយៈពេល៣ ទៅ៤ថ្ងៃកន្លងមកនេះ ចំនួនអ្នកភ្ញៀវទេសចរមានការកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់។

ក្នុងនោះ គេក៏សង្កេតឃើញមានតារាខ្មែរល្បីៗជាច្រើន បានឆ្លៀតពេលទំនេរការងារ មកទស្សនា ដើរលេងកម្សាន្តនៅខេត្តសៀមរាបនេះផងដែរ ជាមួយក្រុមគ្រួសារ និងមិត្តភក្តិជាដើម។

យ៉ាងណាមិញ បើយើងក្រឡេកមកចាប់អារម្មណ៍ខាងផ្នែកកីឡាករ កីឡាការិនីកម្ពុជាយើងវិញ ក៏មិនខុសគ្នាពីក្រុមតារាសិល្បៈខ្មែរល្បីៗប៉ុន្មានដែរ ពោលគឺពួកគេ សុទ្ធតែឆ្លៀតនូវពេលវេលានេះ បបួលគ្នីគ្នាមកដើរលេងកម្សាន្តនៅខេត្តសៀមរាប។

ក្នុងនោះគេសង្កេតឃើញមាន ទាំងកីឡាករបាល់ទាត់ កីឡាការិនីតៃខ្វាន់ដូ និងកីឡាការិនីហែលទឹកជាដើម។

តោះចង់ដឹងថា កីឡាករ កីឡាការិនីរូបណាខ្លះ ដែលបានមកដើរកម្សាន្តអំឡុងពេលចូលឆ្នាំ៣ថ្ងៃនេះ ទៅទស្សនាកម្រងរូបភាពខាងក្រោមទាំងអស់គ្នា៖ 

កីឡាករបាល់ទាត់ ប្រាក់ មុន្នីឧត្តម
កីឡាករបាល់ទាត់ ប្រាក់ មុន្នីឧត្តម
កីឡាករបាល់ទាត់ ប្រាក់ មុន្នីឧត្តម
កីឡាការិនីតៃខ្វាន់ដូ ស៊ន សៀវមីុ
កីឡាការិនីហែលទឹក ហែមថុន វិទីនី
កីឡាការិនីហែលទឹក ហែមថុន វិទីនី
កីឡាករបាល់ទាត់ សំអឿន ពិដោរ រួមជាមួយ ហែមថុន វិទីនី
កីឡាករបាល់ទាត់ ច្រឹង ពលរដ្ឋ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]