ភ្នំពេញ៖ បុរសជនជាតិបរទេសម្នាក់ កំពុងតែអង្រួនបេះដូងនារីៗនៅលើបណ្តាញសង្គម ដោយសារតែលោក មិនត្រឹមតែមានរូបរាងស្រស់សង្ហា គួរឲ្យទាក់ទាញតែប៉ុណ្ណោះនោះទេ ប៉ុន្តែលោកថែមទាំងអាចនិយាយ និងច្រៀងជាភាសាខ្មែរបានយ៉ាងល្អថែមទៀតផង។

ជាការពិតណាស់ បុរសជនជាតិបរទេសរូបនេះ បានច្រៀង នូវបទចម្រៀងស្នេហាកំពុងតែល្បីមួយបទ ចំណងជើងថា«ពីរនាក់បានហើយ» របស់កញ្ញា អេដា ដោយមានអមជាមួយនឹងសម្លេងហ្គីតា បានយ៉ាងពិរោះ។ 

ជាពិសេស វីដេអូនេះផងដែរ លោកបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក ដោយមានឈ្មោះថា Bryan Brittain - Cambodian Cowboy ដោយរយៈពេលត្រឹមតែ២ថ្ងៃប៉ុណ្ណោះ មានចំនួនអ្នកទស្សនារហូត ទៅដល់ជាង១៧មឺុនដងឯណោះ៕

ដូចនេះចង់ដឹងថា ពិរោះនិងឡូយយ៉ាងណានោះ ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]