ថៃ៖ កាលពីរាត្រី ថ្ងៃទី១៥មេសា ពេលបុណ្យសង្រ្កាន្តឆ្នាំថ្មីរបស់ថៃកន្លងទៅ រឿងភាគបុរាណល្បីល្បាញ ដែលមានចំណងជើងថា «ភ្លើងព្រះនាង» បានបញ្ចាំងចប់ជាស្ថាពរហើយ នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៧។

ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់យ៉ាងខ្លាំងនោះគឺ រឿងមួយនេះបានបន្សល់ទុកនូវភាពក្រៀមក្រំ ជាទីបំផុតឱ្យទស្សនិកជនទូទាំងប្រទេស ព្រោះតែតួឯកស្រីនាង Aum Patcharapa ដែលដើរតួជាព្រះនាង Anun Thip បានស្លាប់បាត់បង់ជីវិតគួរឱ្យខ្លោចផ្សាណាស់។

ដោយសារតែឈុតចុងក្រោយកម្សត់ពេក ធ្វើឲ្យតារាសម្តែងស្រីនាង Aum Patcharapa ហូរទឹកភ្នែកជោគថ្ពាល់ ពេលកំពុងមើលរឿង ដែលខ្លួនសម្តែង។ 

មិនតែប៉ុណ្ណោះនៅត្រង់ឈុតចុងបញ្ចប់នេះ ក៏បានធ្វើឱ្យអ្នកទស្សនាជាច្រើននាក់ ទប់ទឹកភ្នែកមិនបានផងដែរ ដោយសារតែអាណិតតួស្រីខ្លាំងពេក។ តាមរយៈរឿងនេះ ក៏បានធ្វើឱ្យតួស្រីនាង Aum Patcharapa កាន់តែទទួលបានប្រជាប្រិយភាព និងការសរសើរថានាងពូកែសម្តែង ពូកែដាក់មនោសញ្ចេតនាយ៉ាងខ្លាំង៕

ទស្សនារូបភាពខាងក្រោម៖ 

តួព្រះនាង Anun Thip ស្លាប់លើបល្ល័ង្គមាស នៅឈុតចុងបញ្ចប់រឿង «ភ្លើងព្រះនាង»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]