កម្សាន្ត៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលទើបតែកន្លងហួសបានមួយថ្ងៃ គេសង្កេតឃើញថា តារាល្បីៗជាច្រើន បានយកពេលវេលាដ៏មានតម្លៃនេះ ដើរកម្សាន្ត លំហែកាយ ជាមួយនឹង ក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់។

ថ្ងៃនេះខ្មែរឡូត នឹងបង្វែរអារម្មណ៍ប្រិយមិត្ត មកតាមដានរូបថតស្អាត របស់តារាស្រីល្បីៗ ដែលពួកគេ បានធ្វើដំណើរ ទៅលេង តាមបណ្តាខេត្តនានា ជាមួយនឹង ការតុបតែងខ្លួន ស្អាតៗខុសប្លែកពីគ្នា។

ក្នុងនោះដែរ បើតាមមើលរូបថត ដែលតារាស្រីទាំងអស់នោះ បានធ្វើការបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក គឺភាគច្រើន ពួកគេ ទៅដើរលេង តាមតំបន់មាត់សមុទ្រ និង ទឹកដីអង្គរ ហើយក៏មាន តារាមួយចំនួន បានទៅលំហែអារម្មណ៍ នៅតាមតំបន់ភ្នំ ដូចជា ខេត្ត មណ្ឌលគីរី ជាដើម៕ ចុះប្រិយមិត្តវិញ បានទៅដើរកម្សាន្ត នៅកន្លែងណាខ្លះដែរ?

តោះចាំកាល់ទៀត មើលរូបថតស្អាតៗ របស់តារាស្រីៗ ដើរលេង ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរទាំងអស់គ្នា៖

១) ម៉ាក សែនសូនីតា ទៅលេង ខេត្ត មណ្ឌលគីរី
២) មាន សូនីតា ទៅលេងទឹកដី អង្គរ
៣) ទេព បូព្រឹក្ស ទៅលេងតំបន់ មាត់សមុទ្រ
៤) គង់ វង្សយ៉ាទី ទៅលេងទឹកដី អង្គរ
៥) មាស សុខសោភា ក៏ទៅលេងទឹកដីអង្គរដែរ
៦) ចំណែកឯ ពេជ្រ សោភាវិញ ទៅលេងផង ទៅច្រៀងផង នៅតំបន់មាត់សមុទ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ វង្សយ៉ាទី