ភ្នំពេញ៖ បើតាមអោយដឹងពីលោកហ៊ុយ យ៉ាឡេង ផលិតករវ័យក្មេងដែលប្រឹងប្រែងក្នុងវិស័យភាពយន្តដែគួរអោយកត់សម្គាល់នោះ បានប្រាប់អោយដឹងថា រឿងវិកលចរិតរបស់លោកត្រូវ បាននាយកដ្ឋានភាពយន្តជ្រើស អោយចូលក្នុងមហោស្រពភាពយន្តអន្តរជាតិនៅប្រទេសថៃ ដែលមានឈ្មោះថា Bangkok Asean Film Festival។

លោកបានថ្លែងបន្តទៀតថា នេះជាលើកទីមួយហើយ ដែលលោកមានកិត្តិយសដោយនាំស្នាដៃរបស់លោកទៅ ចូលរួមនៅក្នុងមហោស្រពភាពយន្តប្រទេសថៃនេះ គឺជាចំណុចចាប់ផ្តើមមួយដ៏ល្អ សម្រាប់លោក ដែលឈានជើងចូលទឹកដីថៃ។

ដើម្បីផ្សព្វផ្សាយពីភាពរីកចម្រើនពីវិស័យភាពយន្តខ្មែរ ទៅកាន់ប្រទេសថៃក៏ដូចជាបណ្តារប្រទេសអាស៊ានទាំង១០ ដែលបានចូលរួម ហើយក៏ជាពេលដែលត្រូវប្រមូលព័ត៌មាន អំពីការរីកចម្រើនរបស់បណ្តារប្រទេសអាស៊ានផ្សេងៗ ថានៅប្រទេសគេដើរដល់ណាហើយ ហើយនិងត្រឡប់មកវិញដើម្បីពង្រឹងខ្លួនឯង ធ្វើយ៉ាងម៉េចផលិតស្នាដៃក្រោយអោយកាន់តែវិវឌ្ឍន៍ រីកចម្រើនទៅមុខ និងដើម្បីអោយប្រទេសគេទទួលយកស្នាដៃរបស់យើងទៅបញ្ចាំងនៅស្រុកគេបាន។

ទឹកមុខដ៏រឹងមាំ សម្តីដ៏ម៉ឺងម៉ាត់ ពីអ្នកដឹកនាំរឿងយើង ដែលតែងតែនិយាយថានិងដាក់ទុនជីវិតលើវិថីភាពយន្តមិនរាថយ បានបន្ថែមថា បន្ទាប់ពីទទួលទេវតាឆ្នាំថ្មីឆ្នាំរកានេះចប់លោកថា ត្រូវតែប្រឹងអោយខ្លាំងនៅក្នុងឆ្នាំនេះ ត្រូវរត់អោយលឿនជាទីបំផុតដើម្បីឆាប់ទាន់គេ ដោយក្តីគោរពនិងគាំទ្រខ្មែរឡូត មានតែសូមជូនពរអោយលោកហ៊ុយ យ៉ាឡេង មានសុខភាពល្អ និងជោគជ័យការងារ ដែលលោកប៉ងក្នុងពេលឆ្នាំថ្មីនេះ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]