លោក Nick Kleckner ដែលមានឈ្មោះហៅក្រៅ Hobo Nick ជាអ្នកបើកបរ តាក់សីុម្នាក់នៅ California គាត់មានអាយុ២៥ឆ្នាំ រស់នៅតែម្នាក់ឯង ក្ដីស្រមៃរបស់គាត់គឺចង់ចាកចេញពី Califaornia។ ថ្ងៃមួយ គាត់ចង់ដើរលំហែលកាយប៉ុន្តែនេះ មិនមែនជាការដើរធម្មតាទេ គឺគាត់បានដើរចង់ផុតពីអាមេរិចទៅហើយ។

ដំណើរផ្សងព្រេងនេះគឺចាប់ផ្ដើមពី Florida និងបញ្ចប់នៅឆ្នេរ Huntington ៤,០២៣ គីឡូម៉ែត្រ។ អស់រយះពេល១៧៨ថ្ងៃ គាត់បានប្រើស្បែកជើងប្រាំគូរ នឹងស្រកអស់ ២៥គីឡូក្រាម។ ក្នុងនោះមានជាច្រើនថ្ងៃគាត់ធ្វើដំណើរ ដោយមិនបានបរិភោគអារហារអ្វីទាំងអស់សូម្បីតែទឹក។ គាត់បាននិយាយថា៖ “ខ្ញុំពិតជាឃ្លានណាស់នៅពេលនោះ ប៉ុន្តែវាបានក្លាយទៅជាទម្លាប់ទៅហើយ”  គាត់បន្ត “នៅពេលថ្ងៃលិចគាត់បានសំរាក ២០នាទី ប៉ុន្តែសំរាប់គាត់គឺហាក់ដូចជា២០ម៉ោងអ៊ីចឹង”។

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]