ជប៉ុន៖ ការប្រកួតបាល់ទាត់ក្នុងក្របខ័ណ្ឌលីកលំដាប់ទី៣ នៃប្រទេសជប៉ុន បានវិលមកវិញហើយនៅចុងសប្តាហ៍នេះ ដោយក្រុមរបស់កីឡាករ ចាន់ វឌ្ឍនាកា គឺក្លិប Fujieda MYFC នឹងធ្វើជាភ្ញៀវ ទៅប្រកួតក្រៅដីជាមួយក្លិប Morioka ។

មុននឹងការប្រកួតចូលមកដល់ កីឡាករនីមួយៗរបស់ក្លិប Fujieda បាននាំគ្នាហ្វឹកហាត់យ៉ាងសស្រាក់សស្រាំផងដែរ ជាពិសេសខ្សែប្រយុទ្ធសញ្ជាតិខ្មែរ គឺ កីឡាករ ចាន់ វឌ្ឍនាកា តែម្តង។

បើយោងតាមគេហទំព័ររបស់ក្លិប Fujieda MYFC KHMER បានបញ្ជាក់ឲ្យដឹងថា វឌ្ឍនាកា បានកំពុងហ្វឹកហាត់រត់ ដើម្បីស្វែងរកឱកាស និងមានឈ្មោះចូលលេងក្នុងការប្រកួត នៅសប្តាហ៍ទី៥នេះ ។

យោងតាមប្រភពដដែល បានបន្ថែមទៀតថា កាលពីម្សិលមិញនេះ កីឡាករក្នុងក្រុម ក៏ដូចជាខ្សែប្រយុទ្ធវ័យក្មេងរបស់កម្ពុជាយើង ក៏បានបន្តការហ្វឹកហាត់បន្ថែមទៀតផងដែរ ដើម្បីទទួលបានលទ្ធផលល្អក្នុងប្រកួតខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា ក្រោយឆ្លងកាត់អស់៤ប្រកួតកន្លងមក បច្ចុប្បន្ន ក្រុម Fujieda MYFC កំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ១៣ មាន៤ពិន្ទុ ចំនែកឯក្លិប Morioka ក៏មាន៤ពិន្ទុដូចគ្នាផងដែរ តែឈ្នះគ្រាប់បាល់ ដោយស្ថិតនៅលេខ១២ ក្នុងតារាងចំណាត់ថ្នាក់នៃលីកទី៣ របស់ប្រទេសជប៉ុន៕

ដូច្នេះនៅថ្ងៃអាទិត្យនេះ ចាំអ៊ុតមើលថា ចាន់ វឌ្ឍនាកា អាចមានឱកាសបានចូលលេងដែរឬទេ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]