ភ្នំពេញ៖ ក្នុងមួយរយៈពេលថ្មីៗនេះ តារាចម្រៀងស្រី ទេព បូព្រឹក្ស ហាក់ដូចជា ទទួលព្យុះភ្លៀងយ៉ាងខ្លាំង ដែលមានរឿងរ៉ាវជាប់មករហូត មិនដាច់ទាល់តែសោះ។

ប៉ុន្តែទោះបីជាយ៉ាងណា តារាស្រីរូបនេះ នៅតែខំអត់ធ្មត់ និងកែសម្រួល រាល់អ្វីដែល មហាជន មិនពេញចិត្ត ជាមួយនឹងការស្លៀកពាក់ និងទង្វើរបស់នាងជាដើម។

កាលពីប៉ុន្មានម៉ោងមុននេះ កញ្ញា ទេព បូព្រឹក្ស បានបង្ហាញនូវរូបថតជាច្រើនសន្លឹក នៅក្នុងវត្ត ជាមួយនឹងសម្លៀកបំពាក់ប្រពៃណីខ្មែរ យ៉ាងស្រស់ស្អាត។

ក្នុងនោះដែរ រូបនាង ក៏បានសរសេរសារខាងលើរូបថា «តើអ្នកទាំងអស់គ្នាបានទៅវត្តហើយឬនៅ? នេះគឺជាសម្លៀកបំពាក់ សម្រាប់នាងខ្ញុំដែលទៅទីវត្តអារាមក្នុងថ្ងៃចូលឆ្នាំ ទោះបីជានាងខ្ញុំចូលចិត្តតែងខ្លួនឡូយឆាយ កាចបន្តិចមែន នៅពេលសម្តែង តែនាងខ្ញុំក៏មិនភ្លេចអ្វីដែលជា ទំនៀមទម្លាប់របស់យើង នារីខ្មែរទន់ភ្លន់រឹងមាំតែមិនទន់ជ្រាយ»

ក្នុងនោះដែរ អ្នកគាំទ្រជាច្រើននាក់ ក៏បានចាប់អារម្មណ៍ លើការស្លៀកពាក់ បែបប្រពៃណីខ្មែរ ដែលពួកគេ បានសរសើរថា កញ្ញា ទេព បូព្រឹក្ស នៅពេលស្លៀកពាក់បែបនេះ ពិតជាស្រស់ស្អាតខ្លាំង សាកសមជានារីខ្មែរ៕

ចង់ដឹងថា នៅពេល កញ្ញា ទេព បូព្រឹក្ស ស្លៀកជាមួយនឹង សម្លៀកបំពាក់ប្រពៃណីខ្មែរ ថាស្រស់ស្អាតដូចគេនិយាយដែរអត់ តោះមើលរូបថតខាងក្រោមទាំងអស់គ្នា៖

តារាចម្រៀងស្រី កញ្ញា ទេព បូព្រឹក្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស