ខេត្តបន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង២រសៀលថ្ងៃទី១ តុលា ២០១២ មានករណីបាញ់បោះអនាធិបតេយ្យចំនួន២គ្រាប់ ដើម្បីបង្អួតស្រីស្នេហ៍នៅក្នុងក្លឹបខារ៉ាអូខេ GOLDTOWN និងហាងផឹកស៊ីយីហោម្លប់មាន ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដែលបង្កដោយក្រុមភ្ញៀវផឹកស៊ីមានគ្នា៣នាក់ ជិះរថយន្ត២គ្រឿង ហើយប៉ុន្មានម៉ោងក្រោយមក ត្រូវប៉េអឹមឃាត់ខ្លួន។

បើតាមប្រភពពីសមត្ថកិច្ចប្រាប់ឱ្យដឹងថា បន្ទាប់ពីមានការផ្ទុះអាវុធរួចមក  សមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុខាងលើ និងធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន ១-ឈ្មោះគឹម ស្រ៊ាង ភេទប្រុស អាយុ៤៤ឆ្នាំ ជាអ្នកលក់ដូរ រស់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ២-ឈ្មោះហុក ម៉ៅ ជននេះ មានឈ្មោះជាទាហាននៅខេត្តឧត្តរមានជ័យ បច្ចុប្បន្នរស់នៅភូមិ អូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោ ភ័ណ និង៣-ឈ្មោះលៀង សែ ជាអ្នករត់តាក់ស៊ី ខេត្តបន្ទាយមានជ័យ ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]