ជឿជាក់ថាប្រិយមិត្ដទាំងអស់គ្នាប្រាកដជាធ្លាប់ឃើញ រូបគ្រែដេកសំរាកព្យាបាលដោយកាំរស្មី ហើយ ប្រិយមិត្ដខ្លះក៏ធ្លាប់សាកល្បងរួចមកហើយ។ តាមសារព័ត៌មានabc40បានផ្សាយពីការប៉ះពាល់ ដោយសារម៉ាស៊ីនសំរាកព្យាបាលនោះ ដែលឈាន ទៅដល់មហារីកស្បែកប្រមាណ ១៧០,០០០ ករណីក្នុងមួយឆ្នាំ។តាមសំដីរបស់អ្នកប្រើប្រាស់គេបាន និយាយថា គេមិនដឹងពីផលប៉ះពាល់អ្វីនោះទេ គេគ្រាន់តែចូលសំរាក ក្នុងម៉ាស៊ីន១០ទៅ២០នាទី ដើម្បីបន្ធូរអារម្មណ៍និងចង់គេចពីការរំខាន។ លើសពី នេះអ្នកបំរើសេវាកម្មនោះគេ ក៏បាននិយាយថា គេនឹងមិនបណ្ដោយអោយភ្ញៀវរបស់គេទៅណា ឆ្ងាយនោះទេគឺគេនឹងអោយភ្ងៀវរបស់ពូកគេសំរាកក្នុង គ្រែសំរាកព្យាបាលដោយកាំរស្មី ដោយជឿជាក់ ថាអាច អោយអ្នកប្រើប្រាស់ទាំងនោះមានសុខ ភាពល្អនិងអារម្មណ៍ស្រស់ស្រាយ។ ផ្ទុយទៅវិញ លោកវេជ្ជបណ្ឌិត Wilson Mertens នាយកខាងជំងឺ មហារីកនៅមណ្ឌលសុខភាព Baystate បាន និយាយអោយដឹងថា មិនមានផល ប៉ះពាល់អ្វីទេ បើអ្នកប្រើប្រាស់ធ្លាប់សាកតែ១ ឬ២ ដង នោះ តែបើញឹកញាប់ពេកនឹងនាំអោយមានគ្រោះថា្នក់នៅពេល ខាងមុខ។ គាត់បានអោយដឹងថាមានអ្នកប្រើប្រាស់ជាច្រើនមកហើយ មានបញ្ហាស្បែកដោយសារប្រើប្រាស់គ្រែសំរាកព្យាបាល ដោយកាំរស្មីនោះ ហើយមើលលើការតាមដានរបស់គាត់ គឺ ជំងឺមហារីកស្បែកកើតឡើងក្រោយពីការប្រើប្រាស់២ ទៅ៣ឆ្នាំ។ លើសពីនេះគាត់បានថែមថា មនុស្សដែលមានអាយុក្រោម២៥ឆ្នាំងាយរងការប៉ះពាល់លឿនជាងគេ។ តាមរបាយការណ៍ដែលបានមកពីកន្លែងផ្ដល់សេវាកម្មនោះ បានអោយដឹងថាមានមនុស្សជាច្រើនកាន់តែចូលចិត្ដ ចំនួនអ្នកប្រើប្រាស់ក៏មានកាន់តែច្រើន ហើយ អ្នកខ្លះប្រើប្រាស់ម៉ាស៊ីននោះ២ ទៅ៣ដង ក្នុងមួយសប្ដាហ៍ថែមទៀត។ ការសំរាកព្យាបាលនេះ ត្រូវកំនត់អាយុយ៉ាងម៉ត់ចត់ នៅMassachusetts ក្មេងក្រោម១៤ឆ្នាំមិនអនុញ្ញាតអោយប្រើប្រាស់ជាដាច់ខាត និងក្មេងក្រោម១៨ឆ្នាំអាចចូលបានបើមានការប្រឹក្សាពីអ្នកជំនាញ ព្រោះគេប្រៀបធៀបការព្យាបាលដោយកាំរស្មី ជាមួយការត្រូវពន្លឺព្រះអាទិត្យ ដោយគេនិយាយ ស្បែករបស់ក្មេងៗមានការពារតិច ស្ដើង ហើយខ្ចី ងាយរងនឹងការប៉ះពាល់ហើយងាយកើតជំងឺមហារីកស្បែក។

ដោយ TD
khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]