ភ្នំពេញ៖ ថ្មីៗកន្លងទៅនេះ តារាចម្រៀងវ័យក្មេង សម្លេងពិរោះ របស់ផលិតកម្ម សាន់ដេ កញ្ញា យូរី ហាក់មានសន្ទុះនៃការគាំទ្រខ្លាំងមែនទែន។ ជាពិសេសនោះគឺបន្ទាប់ពីកញ្ញាបានបញ្ចេញនូវបទថ្មីមួយបទ ដែលបានចាប់ដៃគូច្រៀងជាមួយតារាចម្រៀងរ៉េបថ្មី គឺលោក ប៊ីម៉ូ ។ បទចម្រៀងថ្មីរបស់កញ្ញាយូរី និង លោក ប៊ីម៉ូ មានចំណងជើងថា «ចាក់ទឹកដូង» ពិតជាទទួលបានគាំទ្រខ្លាំងគួរឲ្យកត់សម្គាល់។ មិនថានៅទីណា កន្លែងណានោះទេ គេតែងតែបានឮបទចម្រៀងមួយនេះ។

មិនទាន់បានមួយខែផង វីដេអូចម្រៀងបទ «ចាក់ទឹកដូង» ដែលត្រូវបានបង្ហោះនៅលើយូធូបដោយ Channel មួយ បានទទួលការទស្សនាដល់ទៅជាង ៧.២លានដងឯណោះ ដែលនេះជាលទ្ធផលមួយដ៏ភ្ញាក់ផ្អើលយ៉ាងខ្លាំង៕

ចឹងដឹងថា បទ «ចាក់ទឹកដូង» ពិសេសយ៉ាងណា បានជាទទួលបានការទស្សនាច្រើនដល់ថ្នាក់នេះ  សូមទស្សនាវីដេអូខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]