ភ្នំពេញ៖ ក្រុមហ៊ុន Dairy Farming Promotion Organization of Thailand (D.P.O.), ជាអ្នកផលិត និងការចែកចាយផលិតផលទឹកដោះគោ គោក្រហម បានរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រី ”RED COWNIWOW” ដើម្បីអបអរសាទរខួបគំរប់ 55ឆ្នាំ នៅថ្ងៃសៅរ៍ទី 8 មេសា ឆ្នាំ 2017 នៅទីក្រុងកោះពេជ្រ។

ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះក៏មានការចូលរួម ពីសំណាក់តារាចម្រៀង តារាសម្តែង និងតារាកំប្លែងល្បីៗជាច្រើនផងដែរ ហើយមានការពិនិត្យសុខភាពដោយឥតគិតថ្លៃ ពីមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ព្រមទាំងមានហ្គេមសប្បាយៗដើម្បីឈ្នះរង្វាន់ជាច្រើន។ ជាពិសេសជាងនេះទៅទៀតនោះគឺមានការលក់តម្លៃពិសេសពីទឹកដោះគោ គោក្រហម ហើយទទួលបានឆ្នោតសំរាប់ផ្សងសំណាង ដើម្បីឈ្នះរង្វាន់ជាច្រើនដើម្បីបង្កបរិយាកាស ឲ្យកាន់តែសប្បាយរីករាយ ។ ព្រឹត្តិការណ៍នេះត្រូវបានសម្ពោធដោយ លោក Sakchai Sriboonsue នាយកប្រតិបត្តិក្រុមហ៊ុន D.P.O. និងរួមគ្នាជាមួយភ្ញៀវកិត្តិយស លោក Jirawut Suwanna-ard អគ្គទីប្រឹក្សាពាណិជ្ជកម្មប្រចាំស្ថានឯកអគ្គរាជទូតថៃនៅរាជធានីភ្នំពេញ។

លើសពីនេះទៀត ក៏មានការចាក់បង្ហាញជាមួយ TVC ថ្មី ដែលចូលរួមដោយតារាសម្តែងដែលមានឈ្មោះបោះសម្លេង នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺលោក យឹម ណារ៉ា ដែលក្នុងន័យបញ្ជាក់ពីគុណភាព និងសារៈប្រយោជន៍ពីការទទួលទានទឹកដោះគោ គោក្រហមមានអាយុកាល 55ឆ្នាំ និងនាំមកនូវសុភមង្គលដល់ប្រជាជនកម្ពុជាដែលគាំទ្រទឹកដោះគោ គោក្រហមតាំងពីដើមមក។

ក្រុមហ៊ុន D.P.O លក់ចែកចាយ ទូទាំងសហគមន៍អាស៊ានដូចជា កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។ នៅឆ្នាំ 2017 ពួកគេបានកំណត់ការលក់ចូលទីផ្សារអន្តរជាតិ ជាង 1 100 លានបាត (31 លានដុល្លារ) ក្នុងនោះមាន 72%ត្រូវបានចែកចាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងការចែកចាយទៅទីផ្សាអន្តរជាតិសរុប។ បច្ចុប្បន្ននេះយើងមានភ្នាក់ងារ ចែកចាយចំនួន៣ ក្រុមហ៊ុនកំពុងដំណើរការចែកចាយក្នុងប្រទេសកម្ពុជា៖

1. Jirapa Co., LTD

2. Border Plus Co., LTD

3. Buanglee Limited Partnership

ផលិតផលទឹកដោះគោ គោក្រហម រសជាតិផ្អែម កំពុងតែពេញនិយមនៅលើទីផ្សារដោយសាអតិថិជនជាច្រើនគាំទ្រ និងសង្ឃឹមយ៉ាងមុតមាំថា បងប្អូននឹងបន្តគាំទ្រផលិតផលទឹកដោះគោ គោក្រហមដែលមានរសជាតិជាច្រើនប្រភេទទៀតដូចជា រសជាតិសាបបែបធម្មជាតិ សូកូឡា ស្ត្រប៊េរី និងប្រភេទទឹកដោះគោរក្សាទម្ងន់ឲ្យកាន់តែទាក់ទាញខ្លាំងឡើងនៅពេលអនាគត៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]