ភ្នំពេញ៖ តារាសម្តែងលោក យ៉ែម សំអូន កាលពីពេលថ្មីៗនេះ បានសម្រេចចោលការងារ ស្កាត់ទៅជួបកូនស្រី បណ្តូលចិត្តនៅប្រទេស អូស្ត្រាលី ក្នុងបំណងធ្វើខួបកំណើត អោយកូនស្រី គម្រប់១៦ឆ្នាំ ។ 

បើតាមរូបថតជាច្រើនសន្លឹក បង្ហាញពីទំហំទឹកចិត្ត ភាពស្និទ្ធស្នាល អោបរឹតកូនស្រី ហើយអ្វីដែលពិសេស គឺក្នុងខួបកំណើតកូនស្រី លោកមានជាកាដូ ខ្សែកស្រស់ស្អាត អោយដល់កូនស្រី ។ 

លោកបានសរសេររៀបរាប់ បង្ហាញពីទំហំចិត្ត របស់លោកថា "បើទោះបីជា ចំងាយផ្លូវឆ្ងាយយ៉ាងណា ក៏នៅតែមិនស្មើរ និងចិត្តដែលចង់ដែរ គឺវាធំនិងឆ្ងាយជាង ចំងាយផ្លូវរាបមុឺនយោជទៅទៀត ថ្ងៃពិសេសរបស់ កូនស្រីតែមួយ សំណប់ចិត្តខ្ញុំ យ៉ែម វិរូនីខា សំអូន វិថាណា គំរប់ខួប16 ឆ្នាំ ហើយថ្ងៃនេះដែរ ខ្ញុំក៏មានអារម្មណ៍ថា ខ្លួនឯងរៀងចាស់ បន្តិចទៀតដែរ តែអ្វីរឹតតែអសច្ចាជាងនេះ មោទនភាពរបស់ខ្ញុំ ក្នុងនាមជាឪពុកមួយរូប ពិតជារំភើបស្ទើរ តែនិងពាក្យពេជ្រអ្វី យករៀបរាប់ពុំបានឡើយ ឆ្លងកាត់ពេលវេលាយ៉ាងយូ កូនគឺមនុស្ស ដែលអាចនិយាយបានថា មហាអស្ចារ្យកូនផ្ដល់ អោយឪពុកច្រើនលើសលប់ ដែលប៉ាមិនអាចកាត់ថ្លៃបាន ប៉ាចង់ប្រាប់កូនថា កូនស្រីគឺជាដុំពេជ្រ ជាកែវភ្នែកទាំងគូ និងជាជីវិតរបស់ ប៉ា ប៉ា សូមសងកូនប៉ាវិញគ្រប់យ៉ាង ៕

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យ៉ែម សំអូន