កូរ៉េខាងត្បូង៖ មនុស្សមួយចំនួនតែងគិតថា តារាKpop ល្បីៗទាំងនេះ ប្រហែលជាពួកគេកើតមកពីគ្រួសារអ្នកមាន ឬក៏អ្នកល្បីល្បាញអ្វីហើយមើលទៅ ប៉ុន្តែផ្ទុយទៅវិញ អ្វីដែលអ្នកគិតគឺពិតជាខុសតែម្តង។

ដោយថ្ងៃនេះ សូមលើកយកនូវតារាKpopល្បីៗចំនួន៨រូប ដែលប្រិយមិត្តប្រាកដជាមិនធ្លាប់បានដឹងទេថា ទម្រាំតែពួកគេមកដល់ចំនុច SuperStar នេះ កាលពីមុនពួកគេចូលសិល្បៈតើពួកគេធ្លាប់ប្រកបអាជីពអ្វីខ្លះ?

ដូចនេះ កុំឲ្យខាតពេលយូរតាមដានទាំងអស់គ្នា៖

១. Song Hye Kyo (អ្នកជិះស្គីអាជីព)

ប្រិយមិត្តភាគច្រើនស្គាល់នាងថាជាតួស្រីក្នុងរឿង «បំណុលផ្ទះជំពាក់ស្នេហ៍»។ សព្វថ្ងៃនាងកំពុងទទួលបានប្រជាប្រិយភាពខ្លាំងមែនទែន ក្រោយពីសម្តែងខ្សែភាពយន្តរឿង « Descendants of the sun» ជាមួយនឹងតួប្រុសរូបសង្ហា Song Jongki។ ដោយឡែក កាលពីមុនចូលសិល្បៈ កញ្ញា Song Hye Kyo ធ្លាប់ជាអ្នកជិះស្គីអាជីពម្នាក់ ប៉ុន្តែក្រោយនាងរងរបួសជើង នាងក៏ចូលប្រឡូកក្នុងវិស័យភាពយន្តតែម្តង។

២. Leo សមាជិកក្រុម VIXX (កីឡាករបាល់ទាត់ថ្នាក់អន្តរជាតិ)

លោក Leo ដែលគេស្គាល់ថាជាសមាជិកក្រុមចម្រៀងបុរស VIXX លោកធ្លាប់ចូលរួមក្នុងក្រុមបាល់ទាត់អន្តរជាតិតំណាងប្រទេសកូរ៉េផងដែរ ។

៣. Ma Dong Seok (អ្នកប្រដាល់ MMA)

លោក Ma Dong Seok ធ្លាប់ជាអ្នកប្រដាល់ MMA  ប៉ុន្តែឥលូវនេះ លោកមកសម្លាប់ Zombie ដែលប្រិយមិត្តភាគច្រើនស្គាល់លោកថា ជាបុរសកម្លាំងយក្ស នៅក្នុងរឿង «រថភ្លើងទៅប៊ូសាន»វិញម្តង។

៤. Shin Min Ah (អ្នករត់ប្រណាំង)

មុននឹងប្រឡូកខ្លួនចូលក្នុងពិភពខ្សែភាពយន្តកូរ៉េ កញ្ញា Shin Min Ah ធ្លាប់ជាអ្នករត់ប្រណាំងម្នាក់។

៥. Soyou សមាជិកក្រុម SISTAR (ជាងធ្វើសក់ផាត់មុខ)

តារាស្រីរូបរាងស៊ិចស៊ីរូបនេះ មុនពេលដែលក្លាយទៅជាសមាជិកក្រុមចម្រៀង SISTAR នាងធ្លាប់ធ្វើការក្រៅម៉ោងនៅឯហាង សាឡន មួយកន្លែង។

៦. Won Bin (ជាងជួសជុល)

តារាសម្តែងប្រុសសង្ហា និងជាបុរសក្នុងក្តីស្រមៃនារីៗកូរ៉េ ពីមុនលោក Won Bin ធ្លាប់ជាជាងជួសជុលរថយន្ត សឹងតែមិនគួរឲ្យជឿ។

៧. Sojin សមាជិកក្រុម Girl’s Day (អ្នករត់តុ)

តារាស្រីរូបនេះ ធ្លាប់ទម្លាយរឿងរបស់ខ្លួននៅលើកម្មវិធី 'Kira Kira Slim' ដោយក្នុងនោះ នាងបានលើកឡើងថា នាងបានរត់ចេញពីផ្ទះ ទៅបម្រើការតាមភោជនីយដ្ឋាន ដើម្បីរកលុយបង់ថ្លៃរៀនច្រៀង និងជួលកន្លែងស្នាក់។

៨. So Ji Sub (អ្នកហែលទឹក)

តារាសម្តែងប្រុសសាច់ដុំកង់ៗ ពីមុនលោកធ្លាប់ធ្វើជាអ្នកហែលទឹកអាជីពមួយរូប៕

ប្រភព៖ Allkpop 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]