ខេត្តកោះកុង ៖ បុរសម្នាក់ឈ្មោះ ឆេង ចាន់ណា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិ១ ត្រូវបានបុរសម្នាក់ទៀតឈ្មោះ ឆែម សុខច័ន្ទ អាយុ៣៤ឆ្នាំចាក់ដោយដែកឆាបចុង ស្រួចចំនួន៥កន្លែង គឺនៅផ្នែកខ្នង៤កន្លែង និងក្រោមដោះខាងស្តាំ១កន្លែងរងរបួសធ្ងន់ធ្ងរ ពេលនេះកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្ត ។

តាមរបាយការណ៍ប៉ូលិសស្រុកមណ្ឌលសីម៉ា អះអាងថាយុវជនទាំង២នាក់មានទីលំនៅក្នុងឃុំបាក់ក្នុង ស្រុកមណ្ឌលសីមា ។ ជនរងរបួសជាជាងជួសជុលទូរស័ព្ទដៃ ចំណែកជនបង្កជាអ្នកបើកទូកនេសាទ ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២ តុលា ២០១២ ។
ប្រភពដដែលបានបញ្ជាក់ឱ្យដឹងទៀតថា មូលហេតុដែលបណ្តាលឱ្យមានការ ចាក់គ្នាយ៉ាងដូច្នេះគឺដោយសារបុរសទាំង២នាក់បានចោមរោមស្នេហ៍ ស្រីតែម្នាក់នៅក្នុងឃុំជាមួយគ្នា ហើយបុរសទាំង២ក៏បានប្រជែងគ្នា ដើម្បីចូលស្តីដណ្តឹងនាងដែលខ្លួនស្រលាញ់ ប៉ុន្តែនៅចុងបញ្ចប់ឪពុកម្តាយខាងស្រីបានព្រមព្រៀង ឱ្យកូនទៅអ្នកជួលជុលទូរស័ព្ទដៃទៅវិញ ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]