ភ្នំពេញ៖ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ គេសង្កេតឃើញថា តារាចម្រៀងគ្រប់រូបកំពុងសម្រុកចេញបទចម្រៀងថ្មីៗជាច្រើន ដើម្បីទាក់ទាញប្រជាប្រិយភាព។

សម្រាប់តារាចម្រៀង ដែលបានប្រកាសឈប់ច្រៀងចម្រៀងចម្លងពីគេ អ្នកនាង ពេជ្រ សោភា វិញ ក៏ចេញបទចម្រៀងច្រើនគួរឲ្យកត់សម្គាល់ និងទទួលបានការគាំទ្រផងដែរ។  បទខ្លះគេឃើញមានលាយឧបករណ៍ភ្លេងប្រពៃណីខ្មែរ ដែលបានធ្វើឲ្យអ្នកស្តាប់មានអារម្មណ៍ថាពិរោះប្លែកតែម្តង។

អ្នកនាង ពេជ្រ សោភា កំពុងតែមានសន្ទុះការគាំទ្រខ្លាំង  ថ្មីៗនេះបានបញ្ចេញបទថ្មីមួយបទទៀត មានចំណងជើងថា “ជើងមាន់ ជើងទា” ដែលមានការចាប់ដៃគូច្រៀងជាមួយកម្លោះសង្ហាសម្លេងពិរោះលោក Step ។ 

គួរបញ្ជាក់ថា ក្រោយពីចម្រៀង Audio ផ្លូវការ ត្រូវបានបង្ហោះឡើងត្រឹមរយៈពេលខ្លី ពោលគឺម្សិលមិញថ្ងៃទី១០ មេសា ២០១៧  តែចំនូនទស្សនាតាម Youtube របស់ផលិតកម្មរស្មីហង្សមាស បានកើនឡើងដល់ជាង ៣៤ពាន់ដងទៅហើយ។  លើសពីនេះ មានមតិមួយចំនួន បានលើកឡើងថា បទចម្រៀងមួយបទនេះនឹងផ្ទុះខ្លាំង ដូចបទ ឆ្កែរត់បុកប៉ោត ទូងឈីង ភីឡុងភីឡេ រាំដាច់ចង្កេះ និងបទ កុំចង់ញ៉ែចែ ផងដែរ៕

ចឹងដឹងថា បទ «ជើងមាន់ ជើងទា» របស់ ពេជ្រ សោភា និង Step ពិរោះយ៉ាងណានោះ សូមទស្សនា និងស្តាប់ Official Audio ខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

STEP