ភ្នំពេញ៖ មួយម៉ោងមុននេះ ម្ចាស់ពានរង្វាន់នៅក្នុងកម្មវិធីប្រលងចម្រៀង លំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី២ កញ្ញា ឈិន ម៉ានិច្ច បានផុសនៅក្នុងហ្វេសប៊ុកផ្លូវការរបស់នាងប្រាប់ថា ពេលនេះឪពុកម្តាយ ព្រមទាំងប្អូនប្រុសបង្កើតកំពុងតែសម្រាកព្យាបាលរបួស នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ។

កញ្ញា ឈិន ម៉ានិច្ច បានប្រាប់ទៀតថា គ្រួសារនាង បានរងគ្រោះថ្នាក់ចរាចរណ៍ដោយត្រូវរថយន្ត បើកបុកម៉ូតូពីក្រោយ បណ្តាលឱ្យម្តាយ និងប្អូនប្រុសនាងរងរបួសធ្ងន់ ចំណែកឯឪពុករងរបួសត្រូវដៃ។

ដោយនៅក្នុងហ្វេសប៊ុកកញ្ញា ឈិន ម៉ានិច្ច បានរៀបរាប់ទាំងស្រុងដូច្នេះថា៖ 

«ចូលឆ្នាំគេសប្បាយគ្រប់គ្នា ចំណែកគ្រួសារខ្ញុំវិញត្រូវចូលពេទ្យ ព្រោះតែអ្នក បើកឡានគ្មានការប្រុងប្រយ័ត្ន មកបុកពីក្រោយម៉ូតូពុកម្តាយរបស់ខ្ញុំ។ ពេលនេះម្តាយខ្ញុំរបួសធ្ងន់ ប្អូនប្រុសក៏អ៊ីចឹង ពុកត្រូវដៃ ពេលនេះនៅពេទ្យ៣យប់ហើយ»

ទន្ទឹមនឹងនេះ ក៏មានអ្នកគាំទ្រជាច្រើនបាន នាំគ្នាចូល មកចូលសួរសុខទុក្ខឪពុកម្តាយនាង តាមរយៈបណ្តាញសង្គមហ្វេសប៊ុក និងព្រមទាំងជូនពរឱ្យគាត់ឆាប់ជារបួសផងដែរ។

សូមជូនពរដល់ឪពុកម្តាយ និងប្អូនប្រុស កញ្ញា ឈិន ម៉ានិច្ច ឱ្យឆាប់ជាសះស្បើយពីមុខរបួសផង ហើយក៏សូមសំណូមពរ ដល់អ្នកបើកបរទាំងឡាយត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានល្អទាំងអស់គ្នា ដើម្បីសុខសុវត្ថិភាពផ្ទាល់ខ្លួន ក៏ដូចជាផ្តល់ដល់អ្នករួមដំណើរលើដងផ្លូវតែមួយជាមួយគ្នា៕

ទស្សនារូបភាពខាងក្រោម៖

ម្តាយ
ឪពុក
ប្អូនប្រុស
កញ្ញា ឈិន ម៉ានិច្ច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិន ម៉ានិច្ច