ភ្នំពេញ៖ រយៈពេល២ថ្ងៃនេះ រថយន្តហ្គេតប៊ី បាននាំលោក នីកូ ទៅ Surprise អ្នកទស្សនាពេញទីក្រុងភ្នំពេញ ។ នៅមុនឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ ហ្គេតប៊ីបាននាំគឺលោកនីកូ ទៅជួបផ្ទាល់ជាមួយនឹងអាជីវករ អ្នកទស្សនា និង យុវវ័យនៅតាមទីប្រជុំជនសំខាន់ៗដូចជាផ្សារធំថ្មី ផ្សារសុវណ្ណា ពហុកីឡាដ្ឋានជាតិ អូឡាំពិក ផ្សារតាខ្មៅ ផ្សារស្ទឹងមានជ័យ កោះពេជ្រ និង ផ្សាររាត្រី ។ 

អ្នកទស្សនាពិតជាមានការភ្ញាក់ផ្អើល ដោយបានជួបផ្ទាល់ជាមួយលោកនីកូ ដែលជាតារាចម្រៀងដ៏ពេញនិយម។ ជាពិសេសនីកូ ក្រុមរាំ និង តារាបង្ហាញម៉ូដល្បីៗបានបង្កបរិយាកាសសប្បាយរីករាយតាមរយៈបទ "ម៉ូដថ្មីលើកអោយកប់" របស់នីកូថែម ទៀតផង។ លើសពីនេះទៅទៀត អ្នកទស្សនា និងយុវវ័យ ភ្ញៀវទេសចរជាច្រើនក៏បានចូលរួមលេងកម្សាន្តជាមួយនីកូផងដែរ ។ នេះជាកម្មវិធីពញ្ញាក់អារម្មណ៍ និងជាលើកទី១ដែលហ្គេតប៊ីធ្វើឲ្យអ្នកទស្សនាមានការភ្ញាក់ ដោយធ្វើឲ្យយុវវ័យទាំងអស់បានជួបផ្ទាល់ជាមួយ IDOL របស់ពួកគេ។ បន្ថែមលើសពីនេះ ហ្គេតប៊ីក៏បានបង្កើតការប្រកួតរាំ "ម៉ូដថ្មីលើកអោយកប់" ដើម្បីផ្តល់ឱកាសឲ្យយុវវ័យ បានបញ្ចេញសមត្ថភាព និងឈ្នះរង្វាន់ជាច្រើនពីហ្គេតប៊ីទៀតផង។ បេក្ខជនបេក្ខនារី នឹងបានចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងការប្រគំតន្រ្តីរបស់ហ្គេតប៊ី នៅផ្សារាត្រី ដោយមានការគាំទ្រយ៉ាងខ្លាំងពីអ្នកទស្សនា ៕

សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ