មនុស្សយើងប្រហែលជាមិនសូវចាប់អារម្មណ៍ សាច់ធ្លាក់នៅតាមចង្កេះប៉ុន្មានទេ ប៉ុន្តែជាក់ស្តែង ពិតជាកង់ៗអាក្រក់មើលខ្លាំងណាស់ ជាពិសេស ស្លៀកសម្លៀកបំពាក់មិនស្អាតថែមទៀត។

ខាងក្រោមនេះ ជាលំហាត់ប្រាណកម្ចាត់សាច់យារធ្លាក់តាមចំហៀងខ្លួនជាប្រចាំនៅផ្ទះ ៖

លំហាត់ប្រាណទី ១ 

• ឈរឲ្យត្រង់ រួចឱនមកមុខ និងរក្សាជើងឲ្យត្រង់ដដែល

• ព្យាយាមដាក់ដៃ ឲ្យដល់កម្រាល

• ធ្វើដដែលៗ ឲ្យបាន ១០ ទៅ ១៥ ដង

លំហាត់ប្រាណទី ២ 

• ឈរឲ្យត្រង់ ហើយដាក់ជើងឃ្លាតគ្នាបន្តិច

• លើកដៃមួយចំហៀងឡើង និងដាក់បាតដៃនោះ ពីក្រោយ ក

• ដៃមួយចំហៀងទៀត កាន់ដុំដែកតូចមួយ ទាញ និងផ្អៀងខ្លួនចុះបន្តិចៗ

• ផ្លាស់ប្តូរដៃ និងអនុវត្តដដែលៗឲ្យបាន ១៥ ទៅ ២០ ដង

លំហាត់ប្រាណទី ៣ 

• ក្រាប ដោយប្រើដៃច្រត់ និងជើងទប់ (អាវ៉ង់)

• បន្ទន់កែងដៃចុះ (ធ្វើកាយវិការ ឡើងចុះ ឡើងចុះ)

• អនុវត្តដដែលៗឲ្យបាន ២០ ទៅ ៣០ ដង

លំហាត់ប្រាណទី ៤ 

• ក្រាបផ្កាប់មុខ ទៅនឹងកម្រាល រួចដាក់ដៃច្រត់ពីមុខ

• បត់ខ្នង ងើបក្បាល ទាញដៃ និងជើងឡើង ក្នុងពេលតែមួយ

• យកដៃចាប់ខ្មងជើង

• ដកដង្ហើមចូលឲ្យវែង និងនៅឲ្យស្ងៀម ២ ទៅ ៣ វិនាទី

• ដកដង្ហើមចេញមកវិញ រួចត្រលប់ទៅស្ថានភាពដើមវិញ

• អនុវត្តបែបនេះដដែលៗ ឲ្យបានរយៈពេល ២០ ទៅ ៦០ វិនាទី

លំហាត់ប្រាណទី ៥ 

• ដេកផ្កាប់មុខ ព្រមទាំងដាក់ដៃ ដាក់ជើងសណ្តូកឲ្យត្រង់

• លើកដៃ និងលើកជើង ពត់ឡើងលើ ដំណាលគ្នា ហើយនៅឲ្យស្ងៀមបែបនេះ ២ ទៅ ៣ វិនាទី

• ត្រលប់មកស្ថានភាពដើមវិញ

• អនុវត្តដដែលៗឲ្យបាន ១៥ ទៅ ២០ ដង

លំហាត់ប្រាណទី ៦ 

• ផ្កាប់ខ្លួន ដោយដាក់ក្បាលពោះ ឲ្យចំនឹងបាល់ធំមួយ

• ដាក់ជើងឃ្លាតពីគ្នាបន្តិច និងទប់លំនឹងផង

• ដាក់ដៃពីក្រោយ ក

• ឱនស្មាចុះឡើង និងត្រូវរក្សាក ឲ្យត្រង់

• អនុវត្តដដែលៗ ១២ ទៅ ១៥ ដង

លំហាត់ប្រាណទី ៧

(បញ្ជាក់៖ អ្នកមិនធ្លាប់ហាត់ អាចមានគ្រោះថ្នាក់ ហេតុនេះ អ្នកគួរហាត់ក្បាច់ទាំង ៦ ខាងលើប្រមាណជា ២ សប្តាហ៍ ឲ្យស្ទាត់ជាមុនសិន ទើបជាការប្រសើរ) 

• ដេកផ្ញារ និងបញ្ឈរជង្គង់ឡើងលើ ហើយដាក់បាតដៃសង្កត់លើកម្រាល សងខាងក្បាលរបស់អ្នក

• លើកត្រគាក និងស្មាឡើង ដោយពត់ខ្នង ម្តងបន្តិចៗ រហូតខ្ពស់ផុតពីកម្រាល

• នៅឲ្យស្ងៀមឲ្យបាន ៣ ទៅ ៥ វិនាទី

• ត្រលប់មកស្ថានភាពដើមវិញ រួចអនុវត្ត ម្តងឬពីរដងទៀតបានហើយ៕ 

ប្រភព៖ Bright Side

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]