ភ្នំពេញ៖ អ្នកគាំទ្រ មានការភ្ញាក់ផ្អើល នៅពេលឃើញ កំពូលតារាចម្រៀងស្រី អ្នកនាង ពេជ្រ សោភា នាំក្មេងៗ លេងល្បែងប្រជាប្រិយខ្មែរ នៅសួនច្បារវត្តបទុមវតី្ត យ៉ាងសាមញ្ញបំផុត កាលពីយប់មិញ។

វាពិតជាកម្រខ្លាំងណាស់ នៅពេលឃើញតារាចម្រៀងស្រីរូបនេះ ប្រើជីវិតធម្មតា ជាមួយនឹង ក្មេងៗ និងយុវវ័យបែបនេះ ហើយក្នុងនោះ នាងក៏បានដឹកនាំលេងល្បែងប្រជាប្រិយ ជាច្រើន ដូចជា ល្បែងចំប៉ាចំប៉ី ស្តេចចង់ ទាញព្រ័ត្រ និងល្បែងចាប់កូនខ្លែង ជាដើម។

មូលហេតុដែល អ្នកនាង ពេជ្រ សោភា បានឆ្លៀតពេល លេងល្បែងប្រជាប្រិយ នៅតំបន់ទីសាធារណៈ ដោយមិនប្រកាន់ខ្លួន ក៏ព្រោះតែចង់ក្មេងៗ ចងចាំ នូវអ្វីដែលជារបស់ខ្មែរ មិនមែនឲ្យតែបុណ្យចូលឆ្នាំខ្មែរ សប្បាយតែរឿងរាំច្រៀងប៉ុណ្ណោះទេ ល្បែងប្រជាប្រិយខ្មែរ ក៏អាចធ្វើឲ្យសប្បាយ រីករាយផងដែរ។

នាពេលបច្ចុប្បន្ននេះ តារាចម្រៀងស្រី ពេជ្រ សោភា កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ទាំងបទចម្រៀងជាច្រើនបទ និងជីវិតរស់នៅរបស់នាង ដែលភាគច្រើន នាងតែងប្រើជីវិតសាមញ្ញបំផុត បើទោះបីពេលនេះ កេរ្តិ៍ឈ្មោះរបស់នាងល្បីល្បាញក៏ដោយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា