ប៉ូលីសត្រួតពិនិត្យម្នាក់ ជនជាត់អីុតាលី និងឆ្កែរបស់គាត់ ធ្វើការនៅអាកាសយានដ្ឋាន Naples។ យើងធ្លាប់បានដឹងថា ប៉ូលីសប្រើប្រាស់ឆ្កែសំរាប់ ស្វែងរកជនល្មើសដែរប្រើប្រាស់គ្រឿងញៀន រឺក៏អ្នកស្រវឹងស្រា ប៉ុន្តែឆ្កែរបស់គាត់នេះគឺ គាត់បង្ហាត់អោយចេះហិតក្លិនលុយ ដើម្បីស្វែងរកប្រាក់ ដែលអ្នកទេសចរណ៍ដាក់តាមខ្លួនច្រើនហួសទៅនឹងចំនួនដែលរដ្ឋបានកំនត់។ ឆ្កែនេះមានឈ្មោះថា Stella វាអាចហិតដឹងពីប្រភេទប្រាក់ដុល្លា ប្រាក់អឺរ៉ុប ប្រាក់ផោន និងប្រាក់របស់រុស្សី ផងដែរ។

Stella គឺជាអាវុធមួយដែល បានជួយដល់រដ្ឋាភិបាលអីុតាលី ក្នុងប្រព័ន្ធពន្ធដា ក្នុងមួយឆ្នាំ អីុតាលីត្រូវបាត់បង់លុយប្រហែល ៣៤០ កោដិដុល្លា សហរដ្ឋអាមេរិច។

ចាប់តាំងពីដើមឆ្នាំ Stella បានរកឃើញលុយចំនួន ៤លានដុល្លាសហរដ្ឋអាមេរិច ក្នុងវ៉ាលីរបស់ជនជាតិចិនម្នាក់។ យោងទៅតាមច្បាប់ គេអាចដាក់លុយតាមខ្លួនបាន មួយមឺុនបីពាន់ដុល្លាតែប៉ុណ្ណោះ ហើយលុយដែលលើសពីនេះទៅទុកនៅនឹងប៉ូលីសដែលនៅអាកាសយានដ្ឋាន។

 

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]