សិង្ហបុរី៖ បច្ចេកវិទ្យាអគារបៃតងចុងក្រោយបំផុត (ក៏ដូចជា ផលិតផលសម្រេចដែលមានគុណភាពមកពីក្រុមដ៏ធំរបស់អ្នកតាំងពិព័រណ៍អន្តរជាតិ) គឺជាលក្ខណៈពិសេសសំខាន់ៗមួយចំនួនសម្រាប់ការកែសម្រួលលើកទី 4 របស់ពិព័រណ៍ BuildTech Yangon ដែលជាវេទិកាតាំងពិព័រណ៍ពាណិជ្ជកម្មឈានមុខគេរបស់មីយ៉ាន់ម៉ាដែលកំពុងបម្រើដល់វិស័យអភិវឌ្ឍន៍ និងវិស័យសំណង់ដែលកំពុងតែលូតលាស់យ៉ាងឆាប់រហ័ស។ កម្មវិធីនេះដែរ នឹងប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាតមីយ៉ាន់ម៉ានៅថ្ងៃទី 18 និង 20 ខែឧសភា ឆ្នាំ 2017។ ការដាក់បង្ហាញពាណិជ្ជកម្មបច្ចេកវិទ្យាកម្រិតខ្ពស់នេះនឹងមានអ្នកចូលទស្សនាចំនួន 4,000 នាក់ និងមានដាក់បង្ហាញផលិតផលមានយីហោចំនួន 80 មកពីទូទាំងពិភពលោកក្នុងបរិវេណ 10,000 ម៉ែត្រការ៉េ។

កម្មវិធីនេះ រៀបចំឡើងដោយក្រុមហ៊ុន Sphere Exhibits ដែលជាសាខារបស់ក្រុមហ៊ុន Singapore Press Holdings (SPH) និងសហការរៀបចំដោយសមាគមសហគ្រិនសំណង់មីយ៉ាន់ម៉ា (MCEA) ក្រុមហ៊ុននាំមុខគេមកពីប្រទេសចិន ឥណ្ឌា អ៊ីតាលី ម៉ាឡេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី កូរ៉េខាងត្បូង និងថៃ។ ពិព័រណ៍នេះនឹងតាំងបង្ហាញគ្រឿងបរិក្ខារ គ្រឿងចក្រ និងដំណោះស្រាយចុងក្រោយបំផុតក្នុងការជ្រើសរើសយ៉ាងធំទូលាយនៃការតាំងពិព័រណ៍ពាក់ព័ន្ធនឹងវិស័យសំណង់ គ្រឿងចក្រ សម្ភារសំណង់ និងផ្នែកវិស្វកម្មមេកានិច។

យោងតាមក្រុមហ៊ុន BMI Research គេរំពឹងថា កំណើនក្នុងវិស័យសំណង់នៅទ្វីបអាស៊ីនឹងកើនដល់ 5.3% នៅឆ្នាំនេះ ដោយមានកំណើននៅក្នុងទីផ្សាររបស់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដែលគាំទ្រដល់តម្រូវការផ្នែកទន់នៅក្នុងប្រទេសចិន និងប្រទេសអភិវឌ្ឍន៍ជាច្រើនទៀត។ តំបន់ CLMV (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម) នឹងទទួលបានកំណើនខ្លាំងបំផុត ដោយរំពឹងថានឹងមានការរីកចម្រើនចំនួន 9.9% នៅក្នុងកម្ពុជា និង 10.4% នៅក្នុងមីយ៉ាន់ម៉ា នៅឆ្នាំ 2017 នេះ។ ដោយមានកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលនានាក្នុងការជម្រុញឲ្យមានការចូលរួមពីវិស័យឯកជននៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់កាន់តែខ្លាំងឡើងតាមរយៈ ACMECS (យុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច Ayeyawady-Chao Phraya-Mekong) វាក៏នឹងជម្រុញដល់វិស័យនេះផងដែរ ដោយប្រទេសមីយ៉ាន់ម៉ានឹងក្លាយជាចំណុចមួយ ក្នុងចំណោមចំណុចដ៏ភ្លឺបំផុត សម្រាប់វិស័យសំណង់នៅលើពិភពលោក។

ការហោះហើរត្រង់ដែលប្រកាសឲ្យដំណើរការរវាងរាជធានីភ្នំពេញ និងទីក្រុង Yangon (ជាកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការរវាងប្រទេសទាំងពីរ និងជាការបញ្ជាក់គោលបំណងរបស់រដ្ឋាភិបាលទាំងពីរ ដើម្បីបង្កើនទំនាក់ទំនងទ្វេភាគីរបស់ខ្លួននៅក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងអប់រំ) នឹងត្រួសត្រាយផ្លូវសម្រាប់ការវិនិយោគ និងការអភិវឌ្ឍរបស់កម្ពុជានាពេលអនាគតនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

លោក U Tha Htay ជាប្រធានសមាគមសហគ្រិនសំណង់មីយ៉ាន់ម៉ា (MCEA) បានឲ្យដឹងថា៖ "ឧស្សាហកម្មសំណង់របស់ប្រទេសមីយ៉ាន់ម៉ាត្រូវបានព្យាករណ៍ថា នឹងកើនឡើងក្នុងអត្រាមធ្យមប្រចាំឆ្នាំ 10.37% នៅក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ជាមួយនឹងតម្លៃសរុប 13.5 ប៊ីលានដុល្លារនៅឆ្នាំ 2020។ នេះក៏ដោយសារមានការជម្រុញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការធ្វើបច្ចុប្បន្នភាពសេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងការផ្តល់លំនៅដ្ឋានកាន់តែល្អប្រសើរ នៅខណៈដែលប្រទេសនេះចាប់ផ្តើមចូលរួមក្នុងសហគមន៍អន្តរជាតិ និងទីផ្សារពិភពលោក"។

"នេះបង្ហាញនូវឱកាសយ៉ាងច្រើនសម្រាប់ក្រុមហ៊ុននានា ដែលចង់ចូលរួមនៅក្នុងការលូតលាស់របស់ប្រទេសមីយ៉ាន់ម៉ា ហើយពិព័រណ៍ BuildTech Yangon ឆ្នាំ 2017 នឹងផ្តល់នូវវេទិកាដ៏ល្អនៅក្នុងទីក្រុង Yangon ដែលជាកន្លែងដែលក្រុមហ៊ុនអន្ដរជាតិអាចជួបជាមួយអ្នកសម្រេចចិត្តសំខាន់ៗ ដែលជាកត្តាអូសទាញឲ្យមានការរីកចម្រើនក្នុងវិស័យអគាររបស់ប្រទេសមីយ៉ាន់ម៉ា"។

ការលូតលាស់របស់ប្រទេសមីយ៉ាន់ម៉ាផ្ដោតលើសំណង់អគារបៃតង និងនិរន្តរភាពឆ្នាំ 2017 ក៏នឹងមានការចាប់ផ្តើមសន្និសីទស្ដីពីអគារបៃតងដែលនឹងនាំមកនូវវាគ្មិន និងអ្នកដឹកនាំសំខាន់ៗផងដែរ ដូចជា លោក Tai Lee Siang ជាប្រធាននៃក្រុមប្រឹក្សាអគារបៃតងពិភពលោក ព្រមទាំងអ្នកមានបទពិសោធន៍ជំនាញនានាមកពីប្រទេសមីយ៉ាន់ម៉ា និងនៅជុំវិញពិភពលោក។

បណ្ឌិត Swe Swe Aye ជាប្រធានគណៈកម្មាធិការអគារបៃតងនៃវិទ្យាស្ថានវិស្វករសំណង់អគារមីយ៉ាន់ម៉ា និងជាសហអ្នករៀបចំសន្និសីទស្ដីពីអគារបៃតង បានអធិប្បាយថា៖

“នៅពេលការងារសំណង់របស់ទីក្រុង Yangon បន្តពង្រីកវិសាលភាព នោះវានឹងជម្រុញឲ្យក្រុមហ៊ុនអភិវឌ្ឍ ស្ថាប័ននានារបស់រដ្ឋាភិបាល និងសាធារណៈជន សាងសង់អគារ និងសំណង់នានាដែលអាចពង្រីកការគិតថ្មីសម្រាប់បច្ចេកវិទ្យាអគារបៃតង និងសម្ភារនានា ដើម្បីធ្វើឲ្យមានភាពល្អប្រសើរដល់បរិស្ថាន និងមនុស្សដែលធ្វើការ រស់នៅ និងលេងនៅក្នុងអគារ និងសំណង់ទាំងនេះ។ សន្និសីទស្ដីពីអគារបៃតង គឺជាឱកាសដ៏ល្អសម្រាប់ការសិក្សាអំពីគំនិត និងបច្ចេកវិទ្យាថ្មីៗ ហើយខ្ញុំនឹងសិក្សាក៏ដូចជាផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងជាមួយអ្នកជំនាញ និងអ្នកអនុវត្តការងារជាច្រើនដែលមកចូលរួម"។

លោក Chua Wee Phong ជាប្រធានក្រុមហ៊ុន Sphere Exhibits Pte Ltd បានឲ្យដឹងថា៖ "ការអភិវឌ្ឍបៃតងប្រកបដោយនិរន្តរភាព គឺមានសារៈសំខាន់សម្រាប់ឧស្សាហកម្មសំណង់ នៅពេលយើងកសាងផ្ទះ និងកន្លែងធ្វើការនានាសម្រាប់ប្រជាជនក្នុងទីក្រុងដែលកំពុងតែកើនឡើង។ វាដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងទីក្រុងដ៏រស់រវើក ការច្នៃប្រឌិត និងផលិតភាព - ដោយការធានាដល់ការរស់នៅប្រកបដោយសុខមាលភាព និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។ ក្នុងនាមជាពិព័រណ៍ពាណិជ្ជកម្មឈានមុខគេនៅក្នុងប្រទេសមីយ៉ាន់ម៉ាសម្រាប់វិស័យសំណង់ យើងជឿជាក់ថា ពិព័រណ៍ BuildTech Yangon ឆ្នាំ 2017 នឹងមានតួនាទីយ៉ាងសំខាន់ក្នុងការចែករំលែកការអនុវត្តល្អ និងចំណេះដឹងពីការអភិវឌ្ឍភាពបៃតងនៅជុំវិញពិភពលោក ដែលជាផ្នែកបន្ថែមទៅនឹងកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ខ្លួន ក្នុងការគាំទ្រដល់ការអភិវឌ្ឍរបស់ទីក្រុង Yangon ដែលជាទីក្រុងដ៏ធំមួយ"។

ការទទួលស្គាល់អ្នកមានគំនិតច្នៃប្រឌិត និងអ្នកដឹកនាំឧស្សាហកម្មសំណង់នៅឆ្នាំនេះ ការប្រកួតប្រជែងការរៀបឥដ្ឋពិសេសមួយនឹងត្រូវបានណែនាំទៅឲ្យការិយាល័យពាណិជ្ជកម្ម។ គម្រោងនេះ គឺបើកចំហដល់ក្រុមហ៊ុនសំណង់នានា ហើយនឹងបង្ហាញការជួបប្រជុំផ្ទាល់នៃគំរូសាកល្បងនៃអគារគំរូ។

MCEA ក៏នឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃទី 19 ខែឧសភាផងដែរ ដែលក្រុមគណៈប្រតិភូ និងអ្នកមានចំណេះដឹងក្នុងវិស័យសំណង់ នឹងមកជួបជុំគ្នា ដើម្បីបង្កើតបណ្តាញ និងប្រារព្ធសមិទ្ធិផលទាំងឡាយរបស់ដៃគូពួកគេសម្រាប់ពានរង្វាន់សហគ្រិនសំណង់វ័យក្មេងលើកទី 3 ។ ពានរង្វាន់នេះត្រូវបានធ្វើឡើងដើម្បីទទួលស្គាល់អំពីភាពល្អបំផុត និងពន្លឺរបស់អ្នកជំនាញវ័យក្មេងដែលបានទទួលជោគជ័យក្នុងការបង្កើនស្តង់ដារ និងជំនាញនានានៅតាមមូលដ្ឋាន និង នៅក្នុងការដាក់បញ្ចូលបច្ចេកវិទ្យាសំណង់ចុងក្រោយបង្អស់ទៅក្នុងប្រព័ន្ធអេកូទាំងមូល។ ក្រុមហ៊ុន Sphere Exhibits នឹងប្រគល់ពានរង្វាន់ដល់អ្នកដែលមានបទពិសោធន៍តិចជាងដប់ឆ្នាំ និងអ្នកដែលបានធ្វើការអស់រយៈពេលជាងដប់ឆ្នាំ។

ពិព័រណ៍ BuildTech Yangon ឆ្នាំ 2017 ត្រូវបានគាំទ្រដោយសមាគមគ្រប់គ្រងគ្រឿងបរិក្ខារអន្ដរជាតិរបស់ Singapore Chapter សភាពាណិជ្ជកម្មអ៊ីតាលី (សិង្ហបុរី) គណៈកម្មការអគារបៃតង វិទ្យាស្ថានវិស្វករសំណងអគារមីយ៉ាន់ម៉ា ក្រុមប្រឹក្សាវិស្វកម្មមីយ៉ាន់ម៉ា សង្គមវិស្វកម្មមីយ៉ាន់ម៉ា សមាគមឧស្សាហកម្មមីយ៉ាន់ម៉ា សមាគមម្ចាស់សម្ភារសំណង់ធុនធ្ងន់ម៉ាឡេស៊ី សមាគមក្រុមហ៊ុនសាងសង់អគារមេម៉ាឡេស៊ីក្រុមប្រឹក្សាឈើម៉ាឡេស៊ី សហព័ន្ធពាណិជ្ជកម្មសិង្ហបុរី ក្រុមប្រឹក្សាអគារបៃតងសិង្ហបុរី វិទ្យាស្ថានសាងសង់អគារសិង្ហបុរីលីមីតធីត សមាគមអគារសេរ៉ាមិចវៀតណាម សមាគមឧស្សាហកម្មអេឡិចត្រូនិចវៀតណាម សហព័ន្ធវៀតណាមនៃសមាគមវិស្វកម្មសំណង់ស៊ីវិល និង WSH (អាស៊ី) ។

អ្នកចូលទស្សនាអាចចុះឈ្មោះជាមុនតាម www.btyangon.com ឲ្យបានមុនថ្ងៃទី 9 ខែឧសភា ឆ្នាំ 2017 ដើម្បីចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្ម ឬសន្និសីទស្ដីពីអគារបៃតង។

គណៈប្រតិភូដែលបានចូលរួមក្នុងសន្និសីទ មានសិទ្ធិបន្តការអភិវឌ្ឍឧស្សាហកម្មដែលចង្អុលបង្ហាញដោយក្រុមប្រឹក្សាវិស្វកម្មមីយ៉ាន់ម៉ា។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ http://www.btyangon.com/en ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]