ភ្នំពេញ ថ្ងៃទី08 មេសា 2017៖ ដើម្បីអបអរសាទរដល់វត្តមានរបស់ស្មាតហ្វូនសាមសុង Galaxy S8 ក្រុមហ៊ុនសាមសុងថៃសាខាកម្ពុជា បានរៀបចំកម្មវិធីសម្ពោធរបស់ខ្លួនដ៏ធំមួយនៅសណ្ឋាគារសុខាក្នុងទីក្រុងភ្នំពេញ ដោយរួមមានទាំងការស្វាគមន៍ចូលរួមពីសំណាក់ដៃគូជំនួញ អាជីវករចែកចាយបន្ត និងដៃគូសហការផ្សេងៗជាច្រើនរូបផងដែរ។ 

សាមសុង Galaxy S8 គឺជាស្មាតហ្វូនដែលតំណាងឲ្យលក្ខណៈពិសេសរបស់ក្រុមហ៊ុនសាមសុង។ សាមសុងបាននឹងកំពុងបង្វែរពិភពលោកទាំងមូលទៅរកទិសដៅថ្មីពោរពេញទៅដោយក្តីសុបិន តាមរយៈការច្នៃប្រឌិត ផលិតផល និងសេវាកម្មដែលមានគុណភាពនិងការជឿទុកចិត្ត បុគ្គលិកដែលមានទេពកោសល្យ និងការទទួលខុសត្រូវខ្ពស់ទាំងផ្នែកពាណិជ្ជកម្ម និងសកម្មភាពចូលរួមក្នុងសង្គម ក៏ដូចជាការសហការជាមួយដៃគូ និងអតិថិជនរបស់ខ្លួនផងដែរ។

ដោយទើបបានបង្ហាញខ្លួនលើកដំបូងបង្អស់ក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃទី២៩ មីនា ឥឡូវនេះ គឺដល់ពេលដែលអ្នកចែកចាយបន្តនៅកម្ពុជា បានឃើញនូវសាមសុង Galaxy S8 នេះដោយផ្ទាល់ភ្នែក ហើយ ត្រៀមខ្លួនសម្រាប់ការមកដល់ជាផ្លូវការរបស់ស្មាតហ្វូននេះ។

លោក Seungho Choi នាយកប្រតិបត្តិនៃសាមសុងថៃសាខាកម្ពុជាបានមានប្រសាសន៍ថា៖ «ខ្ញុំពិតជារំភើបចិត្ត និងមានមោទនភាពយ៉ាងក្រៃលែងដែលបានបង្ហាញស្មាតហ្វូនដ៏ថ្មីស្រទ្បាងមួយនេះក្នុងត្រកូលរបស់ Galaxy ព្រមទាំងការរចនាដ៏ទំនើប និងស្រស់ស្អាត ដែលបង្ហាញនូវភាពលេចធ្លោរបស់បច្ចេកវិទ្យាយើង»។

សាមសុង Galaxy S8 មិនត្រឹមតែជាស្មាតហ្វូនធម្មតាមួយនោះទេ តែវាគឺជាផ្ទាំងកញ្ចក់ទូរទស្សន៍ដ៏ច្បាស់ត្រជាក់ភ្នែកមួយ ដោយសារតែវាមានអេក្រង់ទំហំធំស្ទើរ តែគ្មានគែម និងជាដៃគូគ្រប់គ្រងជំនួញចល័តដ៏មានអត្ថប្រយោជន៍មួយ ដោយសារតែបច្ចេកវិទ្យាថ្មីគឺ Samsung Dex ព្រមទាំងលក្ខណៈពិសេសៗ ជាច្រើនទៀតនៅក្នុងស្មាតហ្វូនមួយនេះ។

ជាមួយនឹងការរចនាអេក្រង់ដែលស្ទើតែគ្មានគែម និង Home ប៊ូតុងត្រូវបានដាក់នៅខាងក្នុងអេក្រង់ ដែលធ្វើឲ្យផ្ទៃខាងមុខទូរសព្ទរលោងឥតខ្ចោះ គ្មានទាស់ភ្នែក ងាយស្រួលក្នុងការកាន់ និងប្រើប្រាស់ ព្រមទាំងបំពាក់ ដោយអេក្រង់ដែលមានពណ៌ច្បាស់បែបធម្មជាតិដោយប្រៀបបានដូចជារូបលើផ្ទៃអេក្រង់នេះ ជាផ្នែកមួយនៃសកម្មភាព និងបរិយាកាសនៅក្នុងជីវិតពិតនោះដែរ។ ទូរស័ព្ទសាមសុង Galaxy S8 គឺជានិយមន័យថ្មីមួយនៃពាក្យថាស្មាតហ្វូន ហើយមាននូវអ្វីៗទាំងអស់ ដែលស្មាតហ្វូនត្រូវតែមាន។

លើសពីនេះទៅទៀត Galaxy S8 ក៏មានភ្ជាប់មកជាមួយនឹងកាស AKG ដ៏ពិរោះរណ្តំក្នុងប្រអប់ស្រាប់តែម្តង ដែលផលិតដោយ Harman ដោយមានទាំងបច្ចេកវិទ្យាក្រណាត់លាយនឹងលោហៈធាតុអាចកាត់បន្ថយការជំពាក់វ័ណ្ឌរបស់ខ្សែថែមទៀតផង។ 

ទូរស័ព្ទនេះមានប្រព័ន្ធ IP68 ការពារទឹក និងធូលី និងមានពណ៌ស្អាតៗងាយស្រួលក្នុងការជ្រើសរើសរបស់អតិថិជន។សាមសុង Galaxy S8 នឹងមកដល់ក្នុងប្រទេសកម្ពុជានៅចុងខែមេសា ឬដើមខែឧសភាខាងមុខនេះ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.samsungmobilepress.com ឬ http://news.samsung.com/galaxy ឬ www.samsung.com/galaxy 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]