កំពង់ធំ ៖ អ្នកបើករថយន្ដនិងមនុស្សពីរ នាក់ផ្សេងទៀត បានរួចផុតពីគ្រោះថ្នាក់ដែល ចាត់ទុកថា ពួកគេធ្វើបុណ្យដល់បន្ទាប់ពីជួប គ្រោះថ្នាក់ចរាចរណ៍ មួយដ៏គួរឱ្យរន្ធត់ បន្ទាប់ ពីរថយន្ដរបស់ពួកគេ ដែលដឹកអំបិលពេញ បានទៅបុកបង្កាន់ដៃស្ពាន រួចហើយបណ្ដាល បែកកង់មុខ ហើយធ្លាក់ចូលទៅក្នុងទឹក ប្រឡាយ ។

គ្រោះថ្នាក់ចរាចរណ៍ ដែលត្រូវបានប្រភព ព័ត៌មានមួយចំនួនអះអាងថា បណ្ដាលមកពី អ្នកបើករថយន្ដបើកលឿននោះ បានកើត ឡើងកាលពីវេលាម៉ោង ១២និង២០នាទីយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១២ ស្ថិតនៅភូមិអង្គឃ្លាំ ឃុំប្រឡាយ ស្រុកស្ទោង ខេត្ដកំពង់ធំ។

យោងតាមប្រភពព័ត៌មានពីសាក្សីដែល បានឃើញគ្រោះថ្នាក់ចរាចរនេះបានឱ្យដឹងថា រថយន្ដដែលក្រឡាប់ធ្លាក់ចូលទឹកស្ទឹងខាង លើនេះ ម៉ាកកូរ៉េ ចំណុះ៥តោន ពណ៌ស ពាក់ ស្លាកលេខភ្នំពេញ 3A-3136 ធ្វើដំណើរ ក្នុងទិសដៅពីខេត្ដសៀមរាប ឆ្ពោះមករាជ ធានីភ្នំពេញ ដែលរថយន្ដនេះដឹកអំបិលជិត ៣០០បេ លុះមកដល់ ចំណុចកើតហេតុទំនង ជាបើកលឿនខ្លាំងពេក ក៏ជ្រុលទៅបុកបង្កាន់ ដៃស្ពាននៅលើផ្លូវជាតិ បណ្ដាលឱ្យបែកកង់ មុខ រួចហើយធ្លាក់ចូលទឹកតែម្ដង ដូចយក អំបិលទៅផ្ញើនឹងទឹកអ៊‌ីចឹង ។

ប្រភពព័ត៌មានបានបន្ដថា ភ្លាមៗនោះ គេបានឃើញមនុស្ស៣នាក់ ក្នុងនោះមាន ទាំងអ្នកបើករថយន្ដ បានងើបចេញពីរថយន្ដ ឡើងលើផ្លូវ រួចផុតពីសេចក្ដី ស្លាប់បើទោះបី ពួកគេទាំង៣នាក់ ត្រឹមរងរបួសស្រាលតែ ប៉ុណ្ណោះ ដែលអ្នកទាំងបីនាក់នោះ រួមមាន ថៅកែអំបិល ដែលសមត្ថកិច្ចអះអាងថា មានឈ្មោះវ៉ៃ វណ្ណា អាយុ៥៤ឆ្នាំ រស់នៅភូមិ ស្លក្រាម សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប  ខេត្ដសៀមរាប។

ដោយឡែកអ្នកបើករថយន្ដមានឈ្មោះ សែន សុខុម ភេទប្រុស អាយុ២៥ឆ្នាំ និងម្នាក់ទៀតជាព្រូរថយន្ដ រស់នៅភូមិសង្កាត់ ជាមួយគ្នានិងថៅកែស្រីរបស់ខ្លួន ។
បើយោងតាមសមត្ថកិច្ចដែលបានដក ស្រង់សំដីរបស់ជនរងគ្រោះទាំង៣នាក់ បាន ឱ្យដឹងថា មូលហេតុដែលនាំឱ្យមានគ្រោះថ្នាក់ យ៉ាងដូច្នេះ ដោយសារតែ ពេលពួកគេបើក រថយន្ដមកដល់ចំណុចកើតហេតុ ស្រាប់តែ ឃើញមនុស្សដើរឆ្លងកាត់ផ្លូវ បណ្ដាលឱ្យរេ ចង្កូត ហើយក្រឡាប់យ៉ាងដូច្នេះទេ ។

ក្រោយកើតហេតុសមត្ថកិច្ចបានជួយ អន្ដរាគមន៍តាមរយៈការជួយស្ទូចរថយន្ដ ចេញពីទឹកមកលើគោកវិញ ៕

ដោយ៖ដើមអម្ពិល(DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]