ភ្នំពេញ៖ ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរកា ព.ស២៥៦១នេះ រថយន្ត Smart City ថ្មីទំនើប ម៉ាក Kia Picanto សេរីឆ្នាំ២០១៨ ដែលជារថយន្តទើបចុងក្រោយ ទើបតែចេញថ្មី បានបង្ហាញវត្តមានរបស់ខ្លួនជាផ្លូវការ នៅក្នុងទីផ្សារប្រទេសកម្ពុជា ហើយត្រូវបានក្រុមហ៊ុន HGB Co.,ltd ដែលជាអ្នកនាំចូល និងចែកចាយផ្តាច់មុខ នៅប្រទេសនេះ ធ្វើពិធីសម្ពោធ និងតាំងបង្ហាញជាសាធារណៈ នៅក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែមេសានេះ ដោយមានអ្នកទស្សនាយ៉ាងច្រើន។

លោក Graeme Newport អគ្គនាយករងក្រុមហ៊ុន HGB Group បានអោយដឹងថា រថយន្តម៉ាក Kia Picanto ២០១៨ ជាប្រភេទ រថយន្ត Smart City ពីប្រទេសកូរ៉េ ដើយប្រើបច្ចេកវិទ្យាអាល្លឺម៉ង់ ដែលមានតំលៃ ២៣.៣០០ដុល្លារក្នុង១គ្រឿង ហើយមានព៌ណស្រស់ស្អាតជាច្រើនក្នុងការជ្រើសរើស។ លោកថា Kia Picanto ២០១៨ មានការរចនាផ្នែកខាងក្រៅ ក្រាស់រឹងមាំ និងកាប៊ីន ទាន់សម័យ ជាងនេះទៀតកាប៊ីនទូលាយ កាន់តែស្ងាត់ ដោយអាចផ្ទុកទន្ងន់ឥវ៉ាន់ ច្រើនជាងគេក្នុងចំណោម រថយន្តដូចគ្នា។ ចំពោះតួរថយន្តរឹងមាំជាងមុន និងកាន់តែមានសុវត្ថិភាព ការគ្រប់គ្រងកាន់តែប្រសើរ ដោយជំនួសពីប្រព័ន្ធវ៉ិចទ័របង្វិលថ្មី ជាមួយ កំលាំងរត់ ៦៧-ps ១,០ លីត្រ ម៉ាស៊ីន MPI និងស៊ីប្រេងរួម ៣,៩ លីត្រ/១០០គីឡូ ម៉ែត្រ។ បើតាមលោក Graeme Newport រថយន្ត Picanto គឺជាម៉ូដែលមួយ ដែលលក់ដាច់បំផុត ក្នុងចំណោមម៉ូដែលដទៃទៀត របស់ Kia នៅជុំវិញពិភពលោក និងមានអ្នកគាំទ្រជាច្រើនៅ អឺរ៉ុប និងប្រទេសកូរ៉េ ខណៈនៅក្នុងជំនាន់បច្ចុប្បន្ន Kia Picanto ជាង ១,៤ លានគ្រឿង ត្រូវបានដាក់លក់ នៅទូទាំងពិភពលោក ចាប់តាំងពីបានចេញសម្ភោធ ក្នុងឆ្នាំ២០១៤មក។

រថយន្តម៉ាក Picanto ត្រូវបាននាំចូលទីផ្សារកម្ពុជា ដំបូងនៅឆ្នាំ២០១៤ ហើយការរចនាថ្មីនៃរូបរាងរបស់វា ជាការផ្លាស់ប្តូរលើកទី៣ហើយសម្រាប់ រថយន្តម៉ាក Kia Picanto ដែលមានវត្តមាន នៅក្នុងទីផ្សារកម្ពុជា។ ម៉ូដែលថ្មីនេះ បានផ្តល់ជូននូវថាមពល និងការប្រតិបត្តិការថ្មីមួយកម្រិតទៀត រួមទាំងបានណែនាំ ពីបច្ចេកវិទ្យាថ្មីចុងក្រោយបំផុត និងសុវត្ថិភាពកាន់តែប្រសើរឡើង។

គួបញ្ជាក់ថា ក្រុមហ៊ុន HGB Group គឺជាក្រុមហ៊ុនវិនិយោគទុន និងក្រុមហ៊ុនហូលឌីង ឯកជន ក្នុងស្រុកមួយនៃប្រទេសកម្ពុជា ដែលមានឯកទេសផ្នែករយន្ត និងចក្រយានយន្ត F&B ទំនិញលក់រាយ និងទំនិញប្រណិត ដោយនាំចូលទំនិញ ដែលមានម៉ាកល្បីៗជាអន្តរជាតិ មកកាន់ប្រទេសកម្ពុជា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]