ភ្នំពេញ៖ កញ្ញា ឌួង ហ្សូរីដា ដែលភាគច្រើន គេស្គាល់ថានាងគឺជាតារាស្រីដែលអាជីពច្រើនមុខ ដោយនាងមិនត្រឹមតែជាពិធីការិនីប៉ុណ្ណោះទេ ប៉ុន្តែនាងថែមទាំងជាម្ចាស់ហាងកាត់ដេរសម្លៀកបំពាក់ ល្បីឈ្មោះមួយរូបផងដែរ។

ដោយឡែក កាលពីថ្មីៗនេះ កញ្ញា ឌួង ហ្សូរីដា បានចូលរួមនៅក្នុងកម្មវិធីមួយ ដោយគេសង្កេតឃើញថា នាងបានស្លៀកនូវឈុតបុរាណ យ៉ាងសមសួនមួយឈុត។ 

លើសពីនេះទៅទៀត គេចាប់អារម្មណ៍ដែរថា នៅពេលដែលនាងស្លៀកឈុតនេះទៅ ចង្កេះរបស់នាងមានរាងតូចមែនទែន ធ្វើឲ្យទាក់ទាញភ្នែកទស្សនិកជន នៅក្នុងកម្មវិធីមិនស្ទើរនោះទេ ហើយក៏មានមនុស្សភាគច្រើន បានសាកសួរនាងថា នាងប្រើវិធីហាត់ប្រាណបែបណា ទើបឃើញចង្កេះតូចប្លែកបែបនេះ៕

ដូចនេះ ចង់ដឹងថាយ៉ាងណានោះទស្សនារូបភាពទាំងអស់គ្នា៖

កំណត់ហេតុខ្មែរឡូត

ដោយឡែក រំលកព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងមួយទៀត កាលពីថ្ងៃទី១០ ខែវិច្ឆិកាកន្លងទៅនេះ ពិធីការិនីដ៏ស្រស់ស្អាតកញ្ញាឌួង ហ្សូរីដា បានធ្វើដំណើរទៅវត្តប្រាសាទជាមួយនឹងក្រុមគ្រួសារ ដើម្បីបំពេញតួនាទីជាកូនកតញ្ញូ ប្រារព្ធធ្វើពិធីបុណ្យបង្សុកូលឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខន្ធ និងប្តូរកោដ្ឋថ្មីជូនលោកឪពុក បន្ទាប់ពីមានចោរអំបុកអំបែងមកគាស់ចេតិយលួចយកកោដ្ឋទៅលក់ម្តងជាពីរដង។ ហើយបើតាមការឱ្យដឹងពីកញ្ញាឌួង ហ្សូរីដាផ្ទាល់ តាមរយៈហ្វេសប៊ុកថា នេះគឺជាលើកទីពីរហើយ ដែលមានចោរមកគាស់ចេតិយរបស់ឪពុកកញ្ញា ដើម្បីយកកោដ្ឋដាក់ធាតុរបស់គាត់យកទៅលក់ ហើយនៅពេលនេះ ក៏នៅតាមចាប់ចោរនោះមិនទាន់បាននៅឡើយទេ។

នៅលើហ្វេសប៊ុកកញ្ញាបានសរសេរដូច្នេះថា៖ « ពិធីបង្សុកូល និង ប្តូរកោដ្ឋថ្មីជូនលោកឪពុក បន្ទាប់ពីលោកចោរគាស់ចេតិយរបស់លោកជាលើកទី ២ ។ សូមផ្តាំទៅលោកចោរផង ថាក្នុងចេតិយនេះ អត់មានលុយ អត់មានរបស់មានតម្លៃអីទេ សូមមេត្តាឲ្យលោកពុកខ្ញុំរស់នៅបានស្ងប់សុខផងចុះ»។

នេះហើយចោរ កោតចេះតែដាច់ចិត្តគាស់ចេតិយមនុស្សស្លាប់ទៅរួច គ្រាន់តែកោដ្ឋមួយសោះក៏មិនលើកលែងដែរ។ ម្តងនេះកញ្ញា ឌួង ហ្សូរីដា បានធ្វើកោដ្ឋថ្មីដោយមានឆ្លាក់ឈ្មោះលោកឪពុករបស់នាងផងដែរថា «លោកឪពុក ឌួង ស៊ីផល» តាមមើលម្តងនេះប្រហែលជាមិនអីទេ ព្រោះមានឈ្មោះធំៗបែបនេះ។

ទោះជាយ៉ាងណាក៏ដោយក្រោមសកម្មភាពនេះ កញ្ញា ឌួង ហ្សូរីដា ត្រូវបានមិត្តៗអ្នកគាំទ្រជាច្រើននៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកសរសើរថា គឺជាកូនស្រីកតញ្ញូម្នាក់ និងថែមទាំងស្អាតទាំងរូបសម្បត្តិ ទាំងចរិយាសម្បត្តិ គួរឱ្យស្រលាញ់ណាស់៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌួង ហ្សូរីដា